នា​​យក​រដ្ឋមន្រ្តីហ៊ុន​ សែ​ន៖ព​​ហុកីឡដ្ឋានដែ​​​លជា​ជំនួយរបស់ប្រទេស​ចិ​នអនុញ្ញាតឱ្យកម្ពុជា​​ធ្វើជា​ម្ចាស់ផ្ទះ​កីឡាស៊ី​ហ្គេមប្រកប​​ដោ​យ​មោ​ទន​​ភាព

 សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ពហុកីឡដ្ឋានជាតិមរតកតេជោដែលផ្តល់ជំនួយដោយប្រទេសចិនបានអនុញ្ញាតឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមប្រកបដោយមោទនភាព។

ពហុកីឡដ្ឋានជាតិមរតកតេជោ។រូបភាពសហការី

កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ជាលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំចាប់ពីថ្ងៃទី៥-១៧ខែឧសភា ដោយពហុកីឡដ្ឋានជាតិមរតកតេជោដែលមានកៅអីអង្គុយចំនួន៦០,០០០ កៅអីជាកន្លែងសំខាន់សម្រាប់ពិធីបើកនិងបិទផ្លូវការ ក៏ដូចជាការប្រកួតនានា។ព្រឹត្តិការណ៍ប្រកួតកីឡាដែលត្រូវបានរៀបចំរាងរាល់ពីរឆ្នាំបានប្រមូលផ្តុំអត្តពលិក គ្រូបង្វឹក អាជ្ញាកណ្តាល និងគណៈប្រតិភូកីឡាសរុបចំនួន១០,៨៩០នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន១១។ក្នុង​សុន្ទរកថា​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ជាង៣ពាន់​នាក់​ក្នុង​រាជធានី​ភ្នំពេញ លោកបានមានប្រសាសន៍ថា លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ពហុកីឡដ្ឋាន​ដ៏​ធំ​និង​ស្រស់​ស្អាតមួយ​​ដល់​កម្ពុជា។លោក​បាន​បន្ត​ថា​៖«​ពហុកីឡដ្ឋាន​បាន​ផ្តល់​ឱកាស​ដល់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ២០២៣ ប្រកបដោយមោទនភាព។ពហុកីឡដ្ឋានដែលសាងសង់ដោយសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន (CSCEC) ស្ថិតនៅខាងជើងនៃរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីខែធ្នូ ឆ្នាំ២០២១។លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយថា កីឡដ្ឋានបានលើកកម្ពស់កិត្យានុភាពនិងកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិ។លោកវ៉ាត់ ចំរើន បានបន្តថា “ពហុកីឡដ្ឋានជានិមិត្តសញ្ញានៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនហើយបានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាមិនតែប៉ុណ្ណោះ “វាក៏នឹងក្លាយជាមេដែកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស ជាពិសេសភ្ញៀវជនជាតិចិន៕Xinhua/Khmer Times


Powered by Blogger.