លោ​ក​រ៉ុង​​ ​ឈុនអា​ច​ឈ​រឈ្មោះជាបេក្ខជនរ​ប​ស់បក្សភ្លើងទៀនត្រូវរង់​​ចាំ៥ឆ្នាំទើ​បអាចទទួល​នី​តិសម្បទា​​​ពេញ​ច្បាប់

 ក្រសួងយុត្តិធម៌នៅថ្ងៃចន្ទបានចេញមកបញ្ជាក់ពីករណីរបស់លោករ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនដែលអាចឈរឈ្មោះជាបេក្ខជនរបស់គណបក្សភ្លើងទៀនបានគឺដោយសារតែមិនទាន់ទទួលបាននីតិសម្បទាឡើងវិញ។ ការបញ្ជាក់របស់ក្រសួងយុត្តិធម៌គឺលោក រ៉ុង ឈុនត្រូវរង់ចាំរហូតដល់៥ឆ្នាំ ទើបអាចទទួលបាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈតាមផ្លូវច្បាប់។តាមរយៈលិខិតរបស់លោក កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់២ចំណុចថាការផ្តន្ទាទោសលោក រ៉ុង ឈុន ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារកំណត់២ឆ្នាំពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយទោសនោះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល១ឆ្នាំ៣ខែ១១ថ្ងៃហើយទោសដែលសល់ត្រូវព្យួរសាកល្បងក្នុងរយៈពេល៣ឆ្នាំ។ដោយឡែកសម្រាប់ការមាននីតិសម្បទាឡើងវិញ គឺលោកកើតរិទ្ធបានគូសរំលេចបន្ថែមចំណុច២ចំណុច។ ដោយចំណុចទី១ជាការមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ គឺផ្អែកតាមមាត្រា៥៣៤នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលឲ្យអំណាចដល់សភាព្រហ្មទណ្ឌឧទ្ធរណ៍ជាអ្នកសម្រេច។មួយវិធីទៀតតាមមាត្រា៥៣៥នៃក្រមនីតិវិធីព្រហ្មទណ្ឌគឺសភាព្រហ្មទណ្ឌអាចពិនិត្យនិងសម្រេចលើការស្នើសុំរបស់លោករ៉ុងឈុនលុះត្រាតែអ្នកនយោបាយរូបនេះបានអនុវត្តទោសរួចលើសពី៣ឆ្នាំ។ចំណុចទី២គឺការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់។ ដោយលោក រ៉ុង​ ឈុន អាចមាននីតិសម្បទាឡើងវិញដោយពេញលេញ នៅផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច។នេះបើផ្អែកតាមមាត្រា ៥៤១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។បើតាមលិខិតរបស់លោក កើត រិទ្ធ គឺ លោករ៉ុងឈុនមិនទាន់អាចទទួលបាននីតិសម្បទាដោយពេញលេញបានឡើយ ដោយសារតែពុំទាន់ផុតរយៈពេល៥ឆ្នាំដោយដ្បិតថា អ្នកនយោបាយបក្សប្រឆាំងរូបនេះទើបត្រូវតុលាការកំពូលផ្តន្ទាទោសជាសា្ថពរ នៅថ្ងៃទី២៩កក្កដា២០២២។ ហើយអនុប្រធានគណបក្សភ្លើងទៀន លោករ៉ុនឈុនក៏មិនអាចស្នើសុំនីតិសម្បទាឡើងវិញតាមផ្លូវតុលាការដូចគ្នា។ នេះបើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។នេះគឺជាការឆ្លើយតបទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានស្នើឲ្យគណបក្សភ្លើងទៀនដកឈ្មោះលោករ៉ុងឈុនចេញពីបញ្ជីបេក្ខជនឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាល។ការសម្រេចរបស់ គ.ជ.ប ក្នុងការស្នើឲ្យគណបក្សភ្លើងទៀន ដកបេក្ខភាពលោក រ៉ុង ឈុន ចេញពីបញ្ជី​ បានធ្វើឲ្យអ្នកនយោបាយរូបនេះសំដែងនូវការភ្ញាក់ផ្អើលដោយលោកចោទជាចម្ងល់ថាប្រសិន​បើ​លោក​មិន​ទាន់​បាន​ស្តារ​នីតិ​សម្បទាឡើងវិញហេតុអ្វី​លោក​អាច​ទៅ​បោះ​ឆ្នោតបាន​នៅ​ឆ្នាំ២០២២​និង​ហេតុអ្វី​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លោក​ជា​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​។តែទោះជាយ៉ាងនេះក្តីលោក រ៉ុង ឈុន បានសម្រេចដកខ្លួនចេញពី​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី១​របស់បក្សភ្លើងទៀន នៅ​ខេត្តកណ្តាល​ ដ្បិតយល់ថា ទោះជាតវ៉ាក៏មិនបានផល៕RFI

លោករ៉ុង ឈុនអនុប្រធានគណបក្សភ្លើងទៀន។អ៊ីនធឺណិត


Powered by Blogger.