កម្ពុជា​-​ឡាវប្តេជ្ញាជំរុញ​ទំនា​ក់ទំនងនិងកិច្ចស​ហប្រ​តិបត្តិកា​រប​ន្ថែមទៀត

 មន្ត្រីជាន់ខ្ពស់កម្ពុជាបានឱ្យដឹងថាកម្ពុជានិងឡាវនៅថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចហ៊ុន សែន មានប្រសាសន៍ថាការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោក ថងលូនស៊ីស៊ូលីតប្រធានរដ្ឋឡាវដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។លោកបានមានប្រសាសន៍ថាមេដឹកនាំទាំង២បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងរដ្ឋសមាជិកអាស៊ានទាំង២(សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍)ដោយប្តេជ្ញាថានឹងលើកកម្ពស់ទំនាក់ទំនងដល់កម្រិតខ្ពស់ថ្មីមួយ។លោកសុផល្លែតបានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា “លោក ថងលួនបានមានប្រសាសន៍ថា វាមានសារៈសំខាន់សម្រាប់ប្រទេសទាំង២ក្នុងការស្វែងរកឱកាសសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យទេសចរណ៍ការវិនិយោគ សន្តិសុខ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ”។ចំណែកសម្តេច ហ៊ុន សែន បាន​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​លោក ថងលួន ដោយ​ស្នើ​ឲ្យ​ប្រទេស​ជិត​ខាង​ទាំង​ពីរ​បង្កើត​កិច្ច​ព្រមព្រៀង​មួយ​ស្តី​ពី​ការ​ចៀសវាង​ការ​យក​ពន្ធត្រួតគ្នា ដើម្បី​ជំរុញ​ពាណិជ្ជកម្មនិង​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង។សម្តេចហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋឡាវ ដែលបានមកកម្ពុជា ក្នុងពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅរាជធានីភ្នំពេញ។លោក ថងលូន បានមកដល់រាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី៕Xinhua/Khmer Times



Powered by Blogger.