សមា​​គម​ស​ម្ព័ន្ធសា​​រព័ត៌​​មា​នឯក​រាជ្យចុះអ​នុស្សរណៈ​​នៃ​កា​​រយោគយល់​គ្នាជា​មួ​យក្រុមហ៊ុន​ជី ​ស៊ី​ អេ​ហ្វ

 ភ្នំពេញ៖ដើម្បីពង្រីកនិងពង្រឹងភាពជាដៃគូសហការនៅរសៀលថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៣នេះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យតំណាងដោយលោកសាស្ត្រាចារ្យ ចាវ ប៉េងណាំអនុប្រធានសមាគមជាមួយក្រុមហ៊ុន ជី ស៊ី អេហ្វ អ៊ីនវ៉េសមិន ខូអិលធីឌី តំណាងដោយលោកបណ្ឌិតព្រាប នូរ៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។អនុស្សរណៈ នៃការយោគយល់គ្នានេះមានគោលបំណងសំខាន់ៗរួមមាន ៖ ទី១.សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាពទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ៕សេង បូលីន

រូបភាព៖ទឹម ស៊ីវឿន
















Powered by Blogger.