សម្តេចហ៊ុន​សែ​ន​​ស្នើពលរដ្ឋចូល​រួ​មគាំទ្រនិ​ងរក្សាភា​​ព​​ថ្លៃថ្នូរជាតិនៃព្រឹត្តិ​កា​​រណ៍​ប្រកួតកីឡាអាស៊ី​​អាគ្នេយ៍លើក​ទី៣​២

កម្ពុជាកំពុងត្រៀមប្រារព្ធពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នៅថ្ងៃទី​៥ខែឧសភា​​នេះបន្ទាប់ពីកម្ពុជាបាន​រង់ចាំអស់រយៈពេល៦៤ឆ្នាំមក។ថ្នាក់ដឹកនាំក្នុង​អាស៊ាន​តំណាង​ទូត អ្នកមុខអ្នកការនិងមហាជនជាច្រើនម៉ឺននាក់បានត្រៀមចូលរួមក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតតេជោខណៈ​​ខ្លះ​មហាជនខ្លះទៀតក៏កំពុងត្រៀមទស្សនានៅតាមគេហដ្ឋាន​​​ដែរ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែនបានចេញសារថ្លែងអំពាវនាវឱ្យ​ពលរដ្ឋកម្ពុជាទាំងអស់ ​ចូលរួមគាំទ្រដោយស្នាមញញឹមមោទនភាពនិងរក្សាភាពថ្លៃថ្នូរជាតិ ក្នុងអំឡុងពេលដែលកម្ពុជាជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍នេះ។ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ពិធីបើកការប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គេម​​លើកទី៣២នឹងត្រូវប្រារព្ធឡើង នៅពហុកីឡដ្ឋានជាតិមរតតេជោចាប់ពីវេលាម៉ោង៤រសៀលតទៅ ដោយមានការចូលរួមដោយ​បណ្តាថ្នាក់ដឹកនាំប្រទេសក្នុង​អាស៊ាន​ តំណាងទូតបរទេសនៅកម្ពុជា​អ្នកមុខអ្នកការសង្គមស៊ីវិល សិល្បករ-សិល្បការនីនិងមហាជន​ប្រមាណសរុប​​ជាង​៧ម៉ឺននាក់។បណ្តាមហាជនខ្មែរមួយចំនួន​បាន​​សម្តែងមតិ​ ​ជុំវិញព្រឹត្តិការណ៍កីឡា​នេះ ជាបន្តបន្ទាប់នៅលើបណ្តាញសង្គម​ថា នេះគឺ​ជាពេលវេលាដែលកម្ពុជា បង្ហាញនិងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។អ្នកខ្លះទៀត បានត្រឹមសោកស្តាយដែលមិនបានទៅចូលរួម​ដោយផ្ទាល់។ តែយ៉ាងណាមិញពីធីបើកព្រឹត្តិការណ៍នេះនឹងត្រូវចាក់បញ្ចាំងបន្តផ្ទាល់ផងដែរ​ នៅតាមទីតាំងជាច្រើននៅទូទាំងប្រទេសកម្ពុជា​​។ ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ បានចេញសារថ្លែងអំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ចូលរួមគាំទ្រដោយស្នាមញញឹមមោទនភាពនិងរក្សាភាពថ្លៃថ្នូរជាតិក្នុងអំឡុងពេលដែលកម្ពុជាជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍​នេះ។សម្តេចហ៊ុន សែន បាន​ចាត់ទុកថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី​៣២បង្ហាញឱ្យឃើញពីស្ថានភាពពិតនៃកម្ពុជា គឺកម្ពុជាមានសន្តិភាព។តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជានឹងបង្ហាញ​កិត្យានុភាពជាតិទៅពិភពលោកឱ្យមានស្គាល់កម្ពុជា។ នេះបើតាមសំណេររបស់សម្តេចហ៊ុន សែន។ព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី​៣២​​ ដែលកម្ពុជាកំពុង​ធ្វើជាម្ចាស់ផ្ទះ មានសរុបចំនួន ៣៦ប្រភេទកីឡា ត្រូវធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រួមទាំងខេត្តចំនួន៤ ផ្សេងទៀតដូចជា​ ព្រះសីហនុ កែប កំពត និងសៀមរាប។នៅក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី​៣២នេះដែរកម្ពុជាកំពុងតែនាំមុខគេលើចំនួនមេដាយសរុបនិងមេដាយមាស។ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣​ កម្ពុជាទទួលបានមេដាយមាសចំនួន៤ក្នុងចំណោម​មេដាយសរុបចំនួន៩។ តាមពីក្រោយដោយប្រទេសហ្វីលីពីនដែលមានមេដាយសរុបចំនួន៧ ក្នុងនោះមានមាស២បន្ទាប់មកគឺជាប្រទេសថៃទទួលបានមេដាយសរុបចំនួន៣ក្នុងនោះមានមាស១។ កម្ពុជាត្រៀមចំណាយសរុប​ប្រមាណ ១១៨លានដុល្លារដែលជាថវិកាសន្សំរបស់ជាតិក្នុងការរៀបចំព្រឹត្តិការណ៍នេះ។គួរជម្រាបថា ក្រោយ​​រងចាំអស់ពេល​​៦៤ឆ្នាំ នេះជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ដោយមានមេដាយចំនួនសរុប៥៨១ពោលគឺជិត២ដងនៃចំនួនមេដាយឈ្នះ​ក្នុងព្រឹត្តិការណ៍អូឡាំពិកចុងក្រោយនេះ។សូមរំព្ញកផងដែរថា​ ព្រឹត្តិការណ៍កីឡានេះ​​ត្រូវបាន​​ធ្វើឡើងដំបូងបង្អស់ នៅប្រទេសថៃ ក្នុង​ឆ្នាំ១៩៥៩៕RFI

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន។Reuters
Powered by Blogger.