ចិន​បង្ហា​ញ​ផែនការ​​ធំ​ដើម្បី​អភិវឌ្ឍ​អា​ស៊ីកណ្តាល

 ប្រធានាធិបតីចិនXiJinpingបានបង្ហាញផែនការដ៏ធំសម្រាប់ការអភិវឌ្ឍន៍អាស៊ីកណ្តាលចាប់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធរហូតដល់ការជំរុញពាណិជ្ជកម្ម។

រូបភាពReuters

ទីភ្នាក់ងារសារព័ត៌មានReutersបានដកស្រង់សម្តីលោកXi Jinping ដែលបាននិយាយនៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដែលធ្វើឡើងនៅទីក្រុង Xi'an ខេត្ត Shaanxi ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាមួយប្រទេសកាហ្សាក់ស្ថាននិងកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ដោយលើកកម្ពស់ទំនើបកម្មនៃប្រទេសចិន និងប្រទេសទាំង៥នេះ។លោក Xi Jinping បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីនោះថា "កិច្ចប្រជុំកំពូលនេះបានផ្តល់កម្លាំងរុញច្រានថ្មីដល់ការអភិវឌ្ឍន៍ និងធ្វើឱ្យប្រទេសទាំង៥មានភាពរស់រវើកឡើងវិញនិងបានបញ្ចូលថាមពលវិជ្ជមានសម្រាប់ការអភិវឌ្ឍនៃស្ថិរភាពនិងសន្តិភាពក្នុងតំបន់"។លោក Xi បាននិយាយថាប្រទេសចិនមានឆន្ទៈក្នុងការជួយបណ្តាប្រទេសអាស៊ីកណ្តាលធ្វើឱ្យប្រសើរឡើងនូវការអនុវត្តច្បាប់សន្តិសុខនិងការកសាងសមត្ថភាពការពារជាតិហើយនឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីជាមួយបណ្តាប្រទេសអាស៊ីកណ្តាលដែលបង្កើនបរិមាណទំនិញឆ្លងព្រំដែនជាមួយតំបន់នេះឱ្យទូលំទូលាយ។ប្រធានាធិបតីចិនបានបន្ថែមថា ទីក្រុងប៉េកាំងនឹងលើកទឹកចិត្តសហគ្រាសដែលវិនិយោគដោយចិននៅអាស៊ីកណ្តាលដើម្បីបង្កើតការងារបន្ថែមទៀតសាងសង់ឃ្លាំងនិងបើកដំណើរការសេវាកម្មផ្លូវដែកពិសេសដើម្បីលើកកម្ពស់ទេសចរណ៍វប្បធម៌ជាមួយអាស៊ីកណ្តាល។ "ដើម្បីពង្រឹងការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការអាស៊ីកណ្តាល ប្រទេសចិននឹងផ្តល់ឱ្យប្រទេសអាស៊ីកណ្តាលនូវជំនួយហិរញ្ញវត្ថុ និងការឧបត្ថម្ភធនសរុបចំនួន៣.៨ពាន់លានដុល្លារ" ។លោក Xi Jinping បាននិយាយថាចាំបាច់ត្រូវពន្លឿនការសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិចិន-អាស៊ីកណ្តាល។ លោកក៏បានអំពាវនាវឱ្យភាគីទាំង២ពង្រឹងពាណិជ្ជកម្មប្រេង និងឧស្ម័នអភិវឌ្ឍកិច្ចសហប្រតិបត្តិការថាមពលឆ្លងកាត់ខ្សែសង្វាក់ឧស្សាហកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលថ្មីក៏ដូចជាការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។មេដឹកនាំចិនបាននិយាយថា ក្នុងរយៈពេលវែងទីក្រុងប៉េកាំងគាំទ្រការសាងសង់ច្រករបៀងដឹកជញ្ជូនអន្តរជាតិឆ្លងកាត់សមុទ្រកាសព្យែនហើយនឹងពង្រឹងការសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់សេវាកម្មដឹកជញ្ជូនទំនិញរវាងប្រទេសចិននិងអឺរ៉ុប៕ពុតសាម៉ាត់

Powered by Blogger.