ជនជា​​តិខ្មែរម្នាក់ត្រូវបាន​ចាប់ខ្លួននៅប្រទេ​ស​ថៃក្រោម​ប​ទល្មើសផ្លូវភេទ

 បុរស​ម្នាក់​ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​បទ​ល្មើស​ផ្លូវ​ភេទ​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្តចាន់ថាបុរីកាល​ពី​ថ្ងៃ​អាទិត្យ។នគរបាលអន្តោប្រវេសន៍ខេត្តចាន់ថាបុរីបានចាប់ខ្លួនឈ្មោះ អ៊ីង សំណាង អាយុ២៣ឆ្នាំសញ្ជាតិខ្មែរតាមដីកាចាប់ខ្លួនដែលចេញដោយតុលាការខេត្តឈុនបុរី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពីជននេះរត់គេចពីដីកាចាប់ខ្លួននៅប្រទេសកំណើត។ជននេះត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«នាំ​អនីតិជន​អាយុ​លើស១៥ឆ្នាំ ទៅ​​ប្រព្រឹត្ត​មិន​សមរម្យឬ​ចាប់​រំលោភ។មន្ត្រីស៊ើបអង្កេតនៅប៉ុស្តិ៍នគរបាលស្រីរ៉ាចាបាននិយាយថា សំណាងបានដាក់ពាក្យស្នើសុំការងារក្រោមគម្រោងរបស់រដ្ឋាភិបាលសម្រាប់ពលករបរទេសដែលមាន ៤ សញ្ជាតិ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)នៅខេត្តចាន់ថាបុរី។ដូច្នេះនគរបាលបានជូនដំណឹងទៅមន្ត្រីអន្តោប្រវេសន៍ខេត្តចាន់ថាបុរីដោយបានរកឃើញសំណាងឈរនៅលើផ្លូវខាងក្រៅការិយាល័យអន្តោប្រវេសន៍ក្នុងខេត្តចាន់ថាបុរី ហើយបន្ទាប់មកក៏បានស្នើសុំមើលឯកសាររបស់គាត់។សំណាង​បាន​សារភាព​ថា​ខ្លួនជា​មនុស្ស​​ដែលបាន​រៀបរាប់​លម្អិត​ក្នុង​ដីកា​ចាប់ខ្លួន បន្ទាប់មកនគរបាលបាន​នាំ​ជននេះ​ទៅ​ប៉ុស្តិ៍​នគរបាលស្រ៊ីរ៉ាចា ខេត្តឈុនបុរី ដើម្បី​យកទៅ​​កាត់​ទោស៕Thaiger/Khmer Times

នគរបាល​ថៃ​ចាប់​ខ្លួន​ជន​ល្មើស។ រូបថតរបស់ KhaoSod/Khmer Times

Powered by Blogger.