នាយករដ្ឋម​ន្ដ្រីកម្ពុជា​ចា​ត់​ទុកព្រឹត្តិ​កា​រណ៍​កីឡា​ស៊ីហ្គេមគឺ​ជា​សមិទ្ធផ​លជា​​តិ​ទាំងមូល

សម្ដេចហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជានាពេលនេះ មិនមែនជាកម្ម​សិទ្ធិ​របស់សម្ដេចឬរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាឡើយ គឺជាសមិទ្ធផលរបស់​ប្រជា​ជាតិខ្មែរទាំងមូលខណៈអ្នកខ្លះស្រក់ទឹកភ្នែក ចំពោះព្រឹត្តិការណ៍នេះផងដែរ។ការ​គូស​បញ្ជាក់របស់សម្ដេចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា​ផ្នែកកសិកម្មជាង៣ ០០០នាក់នៃ​សាកល​វិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹក​ថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈម​ណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្ដេចហ៊ុន សែន បានគូសបញ្ជាក់ថាមនុស្សប្រហែលជា ៨០ភាគរយ បានក្តុកក្តួលនៅពេលឃើញព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម នាពេលកន្លងទៅ។សម្ដេច​បានថ្លែងបញ្ជាក់ថា៖«អ្នកខ្លះស្រក់ទឹកភ្នែក ។ប៉ុន្ដែមិនមែនស្រក់ទឹកដោយសារគេ​ធ្វើ​បាបទេស្រក់ទឹកភ្នែកដោយសារមោទនភាពជាតិ។ នេះមិនមែនរបស់ហ៊ុន សែន ហើយ​ក៏មិនមែនរបស់រាជរដ្ឋាភិបាលឬគណបក្សប្រជាជន តែគឺជារបស់មនុស្សទាំងអស់»។សម្ដេចនាយករដ្ឋមន្រ្ដីបានបន្ដថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានធ្វើឱ្យសម្តេចរំជួលចិត្តដោយមិននឹកស្មានថាកម្ពុជាមានថ្ងៃនេះផងដែរ។ទន្ទឹមនេះសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅនាពេលនេះត្រូវចំណាយថវិកាជាង ១១៨លាន​ដុល្លារ។ សម្ដេចបានបន្ដទៀតថាការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះគឺជា​កាតព្វកិច្ចរបស់រដ្ឋ ជាសមាជិកអាស៊ាន។ សម្ដេចបានបញ្ជាក់បន្ថែមថា «អ្នកខ្លះគេ​ស្រែក​ពីក្រៅថាមិនយកលុយនេះ មិនទៅយកលើស្អីផ្សេងទេ ម៉េចក៏ធ្វើស៊ីហ្គេម។ពេល​ដែល​យើងមិនធ្វើគេថាយើងហ្នឹងគឺអន់ ដល់តែយើងធ្វើគេថាយើងគឺយកលុយចាយ​ខ្ជះ​ខ្ជាយ រាប់ទាំងមិនយកលុយពីបរទេស។ប៉ុន្តែខ្ញុំក៏គួរតែបញ្ជាក់ថាស៊ីហ្គេម គឺជាកាតព្វកិច្ច​របស់រដ្ឋសមាជិកអាស៊ាន»។សម្ដេចនាយករដ្ឋមន្រ្ដីបានអះអាងថា ជាលើកដំបូងនៅក្នុងប្រវត្តិកីឡា​របស់យើងដែលមុននេះយើងមិនដែលមានមេដាយមាសកីឡាហែលទឹកនិងកីឡារត់ប្រណាំងទេ។​សម្ដេចបានចាត់ទុកថានេះវាជាមោទនភាពមួយនៅក្នុងដំណើរការនៃការឈានឡើងផ្នែក វិស័យកីឡារបស់កម្ពុជា​ដែលខ្លួនមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជិតជោគជ័យប៉ុណ្ណោះទេ តែភាពជោគ​ជ័យ​របស់យើងគឺនៅពេលមិត្តភក្តិកម្ពុជាបានត្រឡប់ទៅប្រទេសវិញ​ដោយគ្មានរឿងអ្វីទាំង​អស់​នោះគឺជាជោគជ័យ១០០ភាគរយ ។សម្តេចបានសង្កត់ធ្ងន់ថា៖«ប៉ុន្តែអ្វីដែលខ្ញុំមានមោទនភាពបញ្ហាមេដាយជា​រឿងមួយហើយ។ប៉ុន្តែរឿងធំជាងគេគឺរឿងកីឡាករកីឡាការិនី ប្រតិភូកីឡាមកពីគ្រប់​ទិស​ទីទាំងអស់មកសប្បាយរីករាយនៅទីក្រុងភ្នំពេញ។ ប្រជាជនកម្ពុជាទូទៅគឺចេះមើលកីឡា​ខ្លះមកពីខេត្តចេញពីមើលកន្លែងនេះទៅមើលកន្លែងនោះព្រោះកន្លែងប្រកួតយើងច្រើន»៕AKP

Powered by Blogger.