ប្រមុខរដ្ឋាភិ​​បាលកម្ពុជា​៖វិស័យ​កសិកម្មបាន​ចូល​រួមចំណែ​កត្រឹម១​ភា​គរយ​ឬក្រោ​ម១ភាគរ​​យ​សម្រាប់ប្រទេ​ស​ជឿនលឿន

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា​​បានលើកឡើងថាសម្រាប់ប្រទេសដែលជឿនលឿននៅលើពិភពលោកវិស័យកសិកម្ម​បាន​ចូលរួមចំណែកប្រមាណតែ១ភាគរយឬអាចក្រោម១ភាគរយនៃផលិតផល​សរុប​របស់ជាតិ។

ក៏ប៉ុន្តែមួយភាគរយរបស់គេនោះគឺគេអាចចិញ្ចឹមប្រជាជនគេបាន ហើយគេអាចនាំចេញទៅ​ក្រៅ​ប្រទេសបានទៀតផង។ការលើកឡើងរបស់សម្ដេចនាយករដ្ឋ​មន្រ្ដី​នេះក្នុងពិធី​ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង៣ពាន់ នាក់នៃ​សាកល​វិទ្យា​ល័យភូមិន្ទកសិកម្មវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថាន​ជាតិ​កសិកម្មកំពង់​ចាមនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិង​ពិព័រណ៍កោះ​ពេជ្រ។សម្ដេចហ៊ុន សែន បានថ្លែងថាចំណែកកម្ពុជាក៏ដូចគ្នាពីមុនដែរវិស័យ​កសិកម្ម​របស់យើងបានគ្របដណ្តប់ប្រមាណជាង៨០ភាគរយនៃចំណែកផលិតផល​សរុបតែប្រជាពលរដ្ឋរបស់យើងនៅតែខ្វះខាតស្បៀង។ប៉ុន្តែឥឡូវបើគិតពីអត្រានៃចំនួន​ផលិត​ផល​សរុបរបស់កម្ពុជាលើចំនួនវិស័យកសិកម្មថយចុះ​ ។ប៉ុន្តែមិនបានសេចក្តីថាផលិតកម្ម​ថយចុះទេកម្ពុជានៅសល់ស្បៀងសម្រាប់នាំចេញថែមទៀត។សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថាត្រង់ចំណុចនេះគឺកុំគិតថាវិស័យ​កសិកម្មរួម​តូច ហើយបែរជាខ្វះខាតមិនមែនដូច្នោះទេ។កសិកម្មរួមតូចតែយើង​ធ្វើ​ប្រពលវប្បកម្មដំណាំស្រូវការបញ្ចូលបច្ចេកទេសទៅក្នុងវិស័យកសិកម្ម ការប្រើពូជ ការធ្វើ​ស្រែតែមួយ​ដងមួយ​រដូវ តែធ្វើឱ្យបានច្រើនដង តាមរយៈធ្វើឱ្យមានទឹកនៅតាមប្រឡាយ៕AKP


Powered by Blogger.