ភ្លើង​ទៀន​ស​ម្រេចប្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញក្រោយ​ប​ដិសេ​ធមិនចុះបញ្ជីឲ្យចូលរួ​ម​ការបោះ​ឆ្នោ​​តថ្នាក់ជាតិ

 គណបក្សភ្លើងទៀនបានសម្រេចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត(គ.ជ.ប)សម្រេចបដិសេធមិនចុះបញ្ជីគណបក្សនិងបញ្ជីបេក្ខជនរបស់ខ្លួនសម្រាប់ការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣។

ការសម្រេចរបស់គណបក្សភ្លើងទៀននេះ ធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី១៦ឧសភា ក៏ដូចជាការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១៥ឧសភាផងដែរ។នៅក្នុងសន្និសិទសារព័ត៌មានលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានបញ្ជាក់ថាគណបក្សភ្លើងទៀន មិនអាចទទួលយកបានឡើយនៅពេលដែលគ.ជ.ប សម្រេចបដិសេធមិនចុះបញ្ជីគណបក្សនិងបញ្ជីបេក្ខជនរបស់ខ្លួន សម្រាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ដូច្នេះហើយទើបគណបក្សភ្លើងទៀនសម្រេចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីឲ្យដោះស្រា​ធ្វើយ៉ាងណាឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតបាន។បើតាមលោកសុន ឆ័យយ៉ាង​យូរត្រឹមថ្ងៃទី២០ ខែឧសភា គណបក្សភ្លើងទៀននឹងធ្វើការប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយលោកជាអ្នកដឹកនាំក្រុមការងារផ្ទាល់សម្រាប់ដាក់ពាក្យបណ្ដឹងនេះ។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះថាគណបក្សភ្លើងទៀនមានសង្ឃឹម ១០០%ថាក្រុមប្រឹក្សាធម្មនុញ្ញនឹងធ្វើការដោះស្រាយឲ្យខ្លួនបានចូលរួមការបោះឆ្នោត។សូមបញ្ជាក់ថាការសម្រេចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញរបស់គណបក្សភ្លើងទៀននេះបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) នៅថ្ងៃទី១៥ ខែឧសភា បាន​សម្រេចបដិសេធទាំង​ស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន។ ការសម្រេចនេះ ធ្វើឡើងក្រោមហេតុផលថាគណបក្សឆាំងមួយនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត​ គឺពុំមានច្បាប់ដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលមាននីត្យានុកូលកម្មពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ត្រង់បញ្ហានេះគណបក្សភ្លើងទៀនបានដាក់ជាចម្ងល់ថា ប្រសិនបើគណបក្សភ្លើងទៀនពុំមានច្បាប់ដើមពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃចុះហេតុអ្វីទើប គ.ជ.ប ទទួលស្គាល់គណបក្សភ្លើងទៀនចូល​​រួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២និងការចូលរួមការបោះឆ្នោតជ្រើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលទើបតែបង្កើតកាលពីពេលថ្មីៗនេះ៕RFI

Powered by Blogger.