ចិន​និ​យា​យ​ថា​ខ្លួន​នឹង​មិន​​ឈ​រ​មើល​ជម្លោះ​​នៅ​​អ៊ុយក្រែ​ន​ទេ

រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បាននិយាយថា ប្រទេសចិននឹងរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន។"ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិននឹងមិនឈរនៅក្បែរនិងបន្ថែមភ្លើងទៅក្នុងភ្លើងនោះទេ។ ប្រទេសចិនសុខចិត្តរក្សាការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាល្លឺម៉ង់ដើម្បីសម្រេចបានបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ។ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយកាលពីថ្ងៃទី៩ឧសភា ក្នុងជំនួបជាមួយសមភាគីអាល្លឺម៉ង់លោកស្រី Annalena Baerbock នៅទីក្រុងប៊ែរឡាំង។រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានស្វាគមន៍ការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះរបស់ប្រធានាធិបតីចិន Xi Jinping ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។ប៉ុន្តែបានបន្ថែមថាទីក្រុងប៉េកាំងត្រូវតែបង្ហាញការគាំទ្រយ៉ាងច្បាស់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ លោកស្រីBaerbock បាននិយាយថាប្រទេសចិនអាចដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែន។រដ្ឋមន្ត្រីការបរទេសទាំង២ក៏បានលើកឡើងអំពីព័ត៌មានដែលសហភាពអឺរ៉ុប(EU)កំពុងពិចារណាដាក់ក្រុមហ៊ុនចិនមួយចំនួននៅក្នុងបញ្ជីហាមឃាត់ចំពោះការរំលោភលើទណ្ឌកម្មរបស់ខ្លួនលើប្រទេសរុស្ស៊ី។លោក Qin Gangបាននិយាយថាទីក្រុងប៉េកាំងប្រឆាំងនឹងប្រទេសមួយចំនួនដែលបង្កើតច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីដាក់ទណ្ឌកម្មឯកតោភាគីលើប្រទេសផ្សេងទៀតហើយបានព្រមានប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនៅក្នុងប្រទេសនេះ។លោកស្រីBaerbockបាននិយាយថាការចរចាលើកញ្ចប់ទណ្ឌកម្មថ្មីទាក់ទងនឹងរុស្ស៊ីកំពុងដំណើរការដោយមានគោលដៅសំខាន់ក្នុងការរារាំងក្រុមហ៊ុនការពារជាតិរុស្ស៊ីពីការចូលទៅកាន់ទំនិញដែលទាក់ទងនឹងសង្គ្រាម។រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃទី៥ឧសភាក៏បានប្រកាសថា លោកសុខចិត្តសហការនិងសម្របសម្រួលជាមួយរុស្ស៊ីក្នុងដំណើរការដោះស្រាយជម្លោះអ៊ុយក្រែន។ទីក្រុងប៉េកាំងទទូចថាខ្លួននឹងបន្តគាំទ្រ និងជំរុញកិច្ចចរចាសន្តិភាព។បន្ទាប់ពីការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីអ៊ុយក្រែន Zelensky ទាំងរុស្ស៊ី និងលោកខាងលិចបានចាត់ទុកថានេះជាដំណឹងដ៏ល្អសម្រាប់ជម្លោះដែលអូសបន្លាយជាង១ឆ្នាំដោយមិនមានសញ្ញានៃការធូរស្រាល៕ប្រភពReuters

រដ្ឋមន្ត្រីការបរទេសចិន Qin Gang (ឆ្វេង)និងសមភាគីអាល្លឺម៉ង់ Annalena Baerbock នៅទីក្រុង Berlin ថ្ងៃទី៩ឧសភា។ រូបថត៖ AFP

Powered by Blogger.