កាសែ​​​តចិ​នបា​ននិយាយ​ថា​កា​រវាយប្រហា​​រដោយ​យន្ត​ហោះ​គ្មានម​នុស្សបើ​កលើវិ​មា​​នក្រឹមឡាំង"ឆ្លង​កា​ត់​​បន្ទាត់​ក្រហម"

GlobalTimesបាននិយាយថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំងបានឆ្លងកាត់ "បន្ទាត់ក្រហម"ដែលគូសបញ្ជាក់ដោយរុស្ស៊ីនិងអ៊ុយក្រែន ដោយនិយាយថាទីក្រុងម៉ូស្គូមានវិធី២យ៉ាងក្នុងការឆ្លើយតប។មន្ត្រីរុស្ស៊ីកាលពីថ្ងៃទី៣ឧសភាបានចោទប្រកាន់អ៊ុយក្រែនពីបទ"ពង្រាយយន្តហោះគ្មានមនុស្សបើក២គ្រឿងដើម្បីវាយប្រហារវិមានក្រឹមឡាំង"ដោយហៅថាជា "អំពើភេរវកម្ម"និងជា"ផែនការធ្វើឃាតប្រធានាធិបតីVladimir Putin" ។ ភាគី​អ៊ុយក្រែន​បាន​បដិសេធ​ដោយ​អះអាង​ថា​ក្រុង​គៀវ​មិន​បាន​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​នេះ​ទេ។កាសែតThe Global Times ដែលជាកាសែតរបស់កាសែតPeople's Daily ដែលជាមាត់របស់បក្សកុម្មុយនីស្តចិនបានចុះផ្សាយវិចារណកថាកាលពីថ្ងៃទី ៤ឧសភាដោយបញ្ជាក់ថាការវាយឆ្មក់ទៅលើវិមានក្រឹមឡាំងគឺ"ធ្ងន់ធ្ងរ" ព្រោះចាប់តាំងពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង គោលដៅទាំងអស់គឺជាកន្លែងយោធានិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សត្រូវ។កាសែតនេះបានដកស្រង់សម្តីលោក Zhang Hong អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សារុស្ស៊ីអឺរ៉ុបខាងកើតនិងអាស៊ីកណ្តាល នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនថា"ការវាយឆ្មក់នេះបានឆ្លងកាត់បន្ទាត់ក្រហមដែលគូរដោយភាគីទាំង២"។វិមានក្រឹមឡាំងបានព្រមានអំពីការសងសឹកប្រឆាំងនឹងអ៊ុយក្រែន។ប៉ុន្តែមិនបានបញ្ជាក់ពីវិធានការជាក់លាក់នោះទេ។ អ្នកជំនាញយោធាចិន លោក Song Zhongpingបាននិយាយថា ទីក្រុងម៉ូស្គូទំនងជាសងសឹកតាម២វិធី។ទី១៖រុស្ស៊ីអាចបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើគោលដៅសំខាន់ៗបន្ថែមទៀតក្នុងប្រទេសអ៊ុយក្រែន ដែលបង្កការខូចខាតកាន់តែខ្លាំងដល់យោធារបស់ប្រទេសនេះ ធ្វើឱ្យទីក្រុងគៀវបាត់បង់សមត្ថភាពក្នុងការវាយប្រហារ។លោក Song បានបន្ថែមថា "វិធានការប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyក៏អាចត្រូវបានអនុវត្តផងដែរដោយមិនរាប់បញ្ចូលលទ្ធភាពនៃការវាយឆ្មក់លើវិមានប្រធានាធិបតីនិងទីស្នាក់ការកណ្តាលនៃក្រសួងការពារជាតិអ៊ុយក្រែន" Song បានបន្ថែម។Global Times បានព្រមានថា វិធានការទាំងនេះនឹងធ្វើឱ្យជម្លោះរុស្ស៊ី-អ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង។មន្ត្រីរុស្ស៊ីកាលពីថ្ងៃទី៤ឧសភាក៏បានចោទប្រកាន់អាមេរិកថាជាអ្នកនៅពីក្រោយការវាយប្រហារលើវិមានក្រឹមឡាំង។ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។ យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងសហរដ្ឋអាមេរិកបានជ្រើសរើសគោលដៅនិងវិធីសាស្រ្តសម្រាប់អ៊ុយក្រែនក្នុងការវាយប្រហារ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថាការចោទប្រកាន់របស់រុស្ស៊ីគឺមិនពិត។អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បាននិយាយថា សហរដ្ឋអាមេរិកមិនអាចផ្ទៀងផ្ទាត់ព័ត៌មានដែលផ្តល់ដោយភាគីរុស្ស៊ីបានទេ។អ្នកស្រាវជ្រាវZhangបានចោទប្រកាន់សហរដ្ឋអាមេរិកថាមិនប្រកាន់ជំហរអព្យាក្រឹតហើយបច្ចុប្បន្នគឺជាឧបសគ្គដ៏ធំបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចសន្ទនានិងសន្តិភាពសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ យោងតាមលោក Zhang ប្រសិនបើលោក Zelensky ត្រូវបានវាយប្រហារ អាមេរិកនឹងថ្កោលទោសយ៉ាងខ្លាំងក្លាជំនួសឲ្យការអត្ថាធិប្បាយដូចពេលនេះ៕ប្រភពGlobal Times

យន្តហោះUAVបានផ្ទុះនៅលើដំបូលវិមានក្រឹមឡាំងក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្សីកាលពីថ្ងៃទី៣ឧសភា។ រូបថត៖Reuters

Powered by Blogger.