ចិន​​លើក​ឡើងពី​សារៈសំខា​ន់​នៃ​សន្តិភាពនិ​ង​កិច្ចសហប្រតិ​បត្តិការ​​​​​សមយុទ្ធ​យោ​ធា​​​ជាមួយ​​ប​ណ្តា​ប្រទេ​ស​​អាស៊ី

 នៅដើមខែមេសាចិននិងកម្ពុជាបានធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៣ដែលសកម្មភាពនេះផ្តល់នូវការថែរក្សាសន្តិសុខសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ និងជំនួយមនុស្សធម៌រួមទាំងសកម្មភាពប្រយុទ្ធបង្រ្កាបភេរវកម្មដែលអាចកើតឡើងជាយថាហេតុ។កងទ័ពរំដោះប្រជាជនចិន(PLA)នឹងធ្វើសមយុទ្ធរួមគ្នាជាមួយឡាវនៅចុងសប្តាហ៍នេះដែលជាការកត់សម្គាល់នូវទំនាក់ទំនងយោធារបស់ចិនជាមួយបណ្តាប្រទេសអាស៊ីចាប់តាំងពីខែមុន។អ្នកជំនាញបាននិយាយកាលពីថ្ងៃអាទិត្យថាសមយុទ្ធរួមគ្នាបែបនេះរួមចំណែកដល់ការផ្លាស់ប្តូរសកម្មភាពយោធា ការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។សារព័ត៌មាន PLADailyបានរាយការណ៍ថាសមយុទ្ធរួមគ្នាដែលនឹងធ្វើឡើងនៅប្រទេសឡាវ ពីថ្ងៃអង្គារដល់ថ្ងៃទី២៨ ឧសភា រួមមានប្រតិបត្តិការវាយលុកទីតាំងនៅតំបន់ព្រៃភ្នំ បង្រ្កាបអង្គការឧក្រិដ្ឋជនប្រដាប់អាវុធឆ្លងព្រំដែន រួមបញ្ចូលសកម្មភាពចម្រុះ មានដូចជាការបណ្តុះបណ្តាល សមយុទ្ធ ការផ្លាស់ប្តូរវប្បធម៌ និងជំនួយមនុស្សធម៌។ក្នុងរយៈពេលមួយខែកន្លងមកនេះ PLA បានធ្វើសមយុទ្ធយោធារួមគ្នាជាច្រើនជាមួយបណ្តាប្រទេសអាស៊ី។អ្នកជំនាញបានបន្តថា សមយុទ្ធទាំងនេះមានសារសំខាន់ក្នុងការបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមយោធារបស់ចិននិងបណ្តាប្រទេសអាស៊ីហើយវារួមចំណែកដល់ការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។Fu Qianshao អ្នកជំនាញយោធាចិនបានប្រាប់ GlobalTimesថាប្រទេសចិននឹងបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ដើម្បីកសាងបរិយាកាសសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលសហរដ្ឋអាមេរិកកំពុងពង្រឺងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់​នេះ៕ Global Times/Khmer Times

ទាហាន​ចូលរួមធ្វើ​សមយុទ្ធ​នាគមាស​ឆ្នាំ​២០២០នៅ​ខេត្ត​កំពត ​ប្រទេស​កម្ពុជាកាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០។ កម្ពុជានិង​ចិន​បាន​បើក​សមយុទ្ធ​រួមគ្នា​លើក​ទី៤ស្តីពី​ការ​ប្រឆាំង​អំពើ​ភេរវកម្មនិង​ការ​ជួយ​សង្គ្រោះ​មនុស្សធម៌ នៅ​សែន​ជុំគិរី ខេត្តកំពត កាលពីថ្ងៃទី១៥ ខែមីនា។ Xinhua/Khmer Times


Powered by Blogger.