ស្រ្តី​ជន​ជាតិ​​ហ្វីលីពីន​ដែ​​ល​បាន​ក្លែង​បន្លំ​ឯក​សា​រ​អាពាហ៍ពិ​ពាហ៍​ជាមួយ​ជន​ជាតិ​ចិ​ន​ត្រូវ​បាន​​ហាមឃា​ត់​មិន​ឲ្យ​ចា​កចេ​ញ​ម​ក​​កម្ពុជា​

ការិយាល័យ​អន្តោប្រវេសន៍​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​ស្រ្តី​ជនជាតិ​ហ្វីលីពីន​ម្នាក់​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​នៅពេលដែល​អាជ្ញាធរ​បាន​រក​ឃើញ​ថា​នាង​បាន​ក្លែង​បន្លំ​ឯកសារ​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​ជនជាតិ​ចិន​ដែល​រស់នៅ​កម្ពុជា​។​ស្រ្តី​ជនជាតិ​ហ្វីលីពីន​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ជនរងគ្រោះ​នៃ​ការ​ជួញ​ដូរ​ត្រូវ​បាន​ន្ត្រី​អន្តោប្រវេសន៍​ហាមឃាត់​មិន​ឱ្យ​ឡើង​យន្តហោះ​កាលពី​ថ្ងៃ​ទី​១​​ខែ​ឧសភា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ N​in​o​y​ ​A​qu​in​o “​បន្ទាប់ពី​នាង​បាន​បង្ហាញ​លិខិត​បញ្ជាក់​អាពាហ៍ពិពាហ៍​ដ៏​គួរ​ឱ្យ​សង្ស័យ​” ​។​ក្រៅពី​ភាព​មិន​ស្របគ្នា​និង​មាន​”​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ជាច្រើន​” ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ឯកសារ​របស់​នាង​។​យោង​តាម​ការិយាល័យ​អន្តោប្រវេសន៍​បាន​ឱ្យ​ដឹង​ថា​ស្រ្តី​ជនជាតិ​ហ្វីលីពីន​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​ជួល​គេ​អោយ​រៀបចំ​ឯកសារ​ធ្វើដំណើរ​របស់​នាង​និង​បាន​បង់​ប្រាក់​ចំនួន​ ​៣​៥​,​០​០​០​ ប៉េ​សូ​ ​ដែល​ចេញ​ដោយ​ប្តី​ក្លែងក្លាយ​របស់​នាង​។​​តាម​ការ​ត្រួតពិនិត្យ​កំណត់​ត្រា​ធ្វើដំណើរ​របស់​ប្តី​ក្លែងក្លាយ​នាង​បាន​បង្ហាញ​ថា​ជន​នេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​ហ្វីលីពីន​ដោយ​ម​ន្រ្តី​អន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​ N​A​I​A​ ​កាលពី​ខែកញ្ញា​ឆ្នាំមុន​ ​ដោយ​ផ្អែកលើ​ហេតុផល​ថា​ជន​នេះ​អាច​នឹង​ត្រូវ​រង​ការ​ពិន័យ​ជា​សាធារណៈ​” ​។​លិខិត​បញ្ជាក់​អាពាហ៍ពិពាហ៍​បាន​បង្ហាញ​អោយ​ដឹង​ថា​ ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​បាន​ធ្វើឡើង​នៅ​ក្នុង​ខែ​តុលា​ឆ្នាំមុន​ឬមួយ​ខែ​បន្ទាប់ពី​ប្តី​ក្លែងក្លាយ​រូប​នេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​ហ្វីលីពីន​”​។​ស្នងការ​អន្តោប្រវេសន៍​លោក​ ​Norm​an​ ​Tan​sing​co​ ​បាន​និយាយ​ថា​ ​ការប្រើប្រាស់​ឯកសារ​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ដើម្បី​គេច​ពី​ការ​ត្រួតពិនិត្យ​គឺជា​ “​ល្បិច​ចាស់​ដែល​មិន​មាន​ប្រសិទ្ធ​ភាព​ទៀត​នោះ​ទេ​”៕​A​BS-CBN ​News​/KhmerTimes

​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ N​in​o​y​ ​A​qu​in​o ​។​ ​ព័ត៌មាន​ ​A​BS-CBN/KhmerTimes


Powered by Blogger.