កា​រ​ធ្លា​ក់ចុះ​សេដ្ឋកិច្ចប៉ះ​ពា​ល់​ដល់​​ការ​នាំចេញ​រប​ស់​កម្ពុជា​

ការ​នាំចេញ​សំខាន់​ៗ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្នុងរយៈពេល​៤​ខែ​នេះ​ ​ដោយសារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ក្នុង​ទី​ផ្សារ​ធំ​ៗ​។​​ទំនិញ​នាំចេញ​សំខាន់​ៗ​របស់​កម្ពុជា​ ​គឺ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើ​ដំណើរ​។​ឧស្សាហកម្ម​កាត់​ដេរ​ ​ស្បែក​ជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ជា​ប្រភព​រកចំណូល​ពី​ ​បរទេស​ធំបំផុត​របស់​ខ្លួន​។​ វិ​ស័​យ​នេះ​មាន​រោងចក្រ​ ​និង​សាខា​ប្រមាណ​ ​១​,​១​០​០​០​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​​៧​៥​០​,​០​០​០​នាក់​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​។​

រូបភាពអ៊ីនធឺណិត

បើ​យោង​តាម​របាយការណ៍​របស់​អគ្គនា​យក​រដ្ឋា​ន​គយ​ ​និង​ ​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​ការ​នាំ​ចេញ​សំលៀក​បំពាក់​នៅ​ក្នុង​រយៈពេល​៤​ខែ​ឆ្នាំនេះ​ ​ធ្លាក់ចុះ​ ​២​៨​ភាគរយ​គិត​ជា​ទឹកប្រាក់​ ​១​,​៣​៩​៤​លាន​ដុល្លារ​ ​។​ ​ចំណែក​ទំនិញ​ធ្វើដំណើរ​ក៏​ធ្លាក់ចុះ​ត្រឹម​ ​២​៣​ភាគរយ​គិតជា​ទឹកប្រាក់​ ​៥​១​៥​លាន​ដុល្លារ​ ​និង​ ​ការនាំចេញ​ស្បែកជើង​ធ្លាក់​ចុះ​ ​២​៣​ភាគរយ​គិតជា​ទឹកប្រាក់ប្រមាណ៤​៣​៦​លាន​ដុល្លារ​។​បើ​យោង​តា​ម​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​មាន​ប្រសា​ស​នួ​ថា​ ​ស​ង្រ្គា​ម​នៅ​អ៊ុយ​ក្រែ​ន​គឺ​បណ្តាលឲ្យ​ប៉ះពាល់​ដល់​កំណើន​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​ ​ដែល​កំណត់​ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​ជុំវិញ​ពិភព​ល​លោក​ ​ដែល​នេះ​នាំឲ្យ​មាន​ការ​ធ្លាក់​ចុះ​ការ​បញ្ជាទិញ​នៅ​កម្ពុជា​។​យ៉ាង​ណាក៏ដោយ​ ​កម្ពុជា​នៅ​បន្ត​ទទួល​ការ​បញ្ជា​ទិញ​ ​ដែល​ជា​ក្តី​សង្ឃឹម​ចំពោះ​ការ​នាំចេញ​នឹង​កើន​ឡើង​នៅ​ចុះ​ឆ្នាំនេះ​។​លោក​​​បាន​មានប្រសាសន៍​ប្រាប់​ខ្មែរ​ថាមស៍​ថា​៖​ ​«​ ​សង្គ្រាម​បាន​ធ្វើ​ឲ្យ​យឺត​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ​ហើយ​កាត់​បន្ថយ​ការ​ចំណាយ​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ការ​បញ្ជា​ទិញ​នៅ​កម្ពុជា​ ​។​ ​យ៉ាង​ណា​ក៏​ដោយ​ការ​បញ្ជា​ទិញ​នៅតែ​ខ្ពស់​នាំឲ្យ​មាន​ក្តី​សង្ឃឹម​កើន​ឡើង​នៅ​ចុះ​ឆ្នាំនេះ​»​។​​ការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​ធំ​ៗ​ ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​បាន​ធ្លាក់​ចុះ​ជា​រួម​ផង​ដែរ​។​ចំណែក​ការនាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ​ ​១​៦​ភាគរយ​មក​នៅ​ត្រឹម​ ​២​,​៤​៤​៩​ ​លាន​ដុល្លារ​ក្នុងរយៈពេល​ ​៤​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​៣​ ​ខណៈ​ដែល​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ ​៤​,​៥​ ​ភាគរយ​និង​កូរ៉េ​ខាងត្បូង​ ​១​៩​ ​ភាគរយ​។​យ៉ាងណាក៏ដោយ​ ​កំណើន​នាំចេញ​ផលិតផល​មិនមែន​សំលៀកបំពាក់​បាន​កើន​ឡើង​ ​៩​៤​ភាគរយ​ដូចជា​ អេ​ឡិច​ត្រូនិ​ក​​សំ​ភារ​យៈ​ផ្សេង​ ​គិតជា​ទឹក​ប្រ​កា់ ​៩​៧​៩​លាន​ដុល្លារ​។​លោក​ ​ហេង​ ​សុខ​គង់​ ​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​មានប្រសាសន៍ថា​ វិ​ស័​យ​ឧស្សាហកម្ម​គឺ​វិ​ស័យ​សំខាន់​នាំមុខ​មួយ​ក្នុង​ការ​ចូលរួម​កំណើន​សេដ្ឋកិច្ច​ជាតិ​។​​លោក​​​បាន​មាន​ប្រសាសន៍​​ថា​៖​​«​កំណើន​នេះ​ស្រប​តាម​គោល​នយោបាយ​អ​ភិវឌ្ឍន៍​ឧស្សាហក​ម្ម​កម្ពុ​ជា​២​០​១​៥​-​២​០​២​៥​ ​ដែល​មាន​គោលបំណង​ផ្សព្វផ្សាយ​និង​អភិវឌ្ឍ​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ទៅជា​ជំនាញ​ឬ​ឧស្សាហកម្ម​ផ្អែកលើ​បច្ចេកវិទ្យា»៕Khmer Times


Powered by Blogger.