នាយក​​​រដ្ឋមន្ត្រី​រុស្ស៊ី​​នឹង​​​ទៅ​បំពេញ​​ទស្សន​កិច្ច​​នៅ​ប្រទេ​ស​​ចិន​

 ​លោក​ប្រធានាធិបតីXi Jinpingនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ខែឧសភាដោយជួបជាមួយប្រធានាធិបតី Xi Jinping ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។នាយករដ្ឋមន្ត្រី Mikhail Mishustin គ្រោងនឹងជួបប្រធានាធិបតី Xi Jinping និងនាយករដ្ឋមន្ត្រី Li Qiang, RIA Novosti បានដកស្រង់ព័ត៌មានពីវិមានក្រឹមឡាំងថ្ងៃនេះ(ថ្ងៃទី១៩ឧសភា) ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក Mishustin នៅ​ប្រទេស​ចិន ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី។យោងតាមវិមានក្រឹមឡាំង ក្នុងអំឡុងពេលកិច្ចចរចាភាគីទាំង២នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មដោយមានការយកចិត្តទុកដាក់ជាពិសេសទៅលើវិស័យឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកសិកម្ម។នាយករដ្ឋមន្ត្រី Mishustin ក៏នឹងធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃ ហើយនិយាយនៅក្នុងវេទិកាធុរកិច្ចរុស្ស៊ី-ចិន។មេដឹកនាំ​ក្រុមហ៊ុន​រុស្ស៊ីនិង​ចិន​ឈានមុខ​ជាច្រើន​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីធ្វើឡើងក្នុងបរិបទដែលទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងបានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ប្រធានាធិបតី​ចិន លោក Xi Jinping កាលពី​ខែមីនា បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ ដោយ​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin៕ពុតសាម៉ាត់

នាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustinនិងប្រធានាធិបតីចិនXi Jinping។ រូបថត៖RIAN

Powered by Blogger.