សម្ដេ​ចស ខេង​មានវិជ្ជមាន​ជំងឺកូវីដ-​១៩

សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ខណៈសម្ដេចបានណែនាំក្រុមគ្រួសារនិងអ្នកជុំវិញខ្លួន ធ្វើតេស្តនិងតាមដានសុខភាពផងដែរ។  

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសេរថា «ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអាការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួចខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ ។ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញឱ្យធ្វើតេស្តនិងតាមដានសុខភាពដូចគ្នាដែរ»។ សម្ដេចក្រឡាហោមបានបន្ដថាសម្រាប់ពេលនេះសម្ដេចបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណាក៏ដោយសម្ដេចនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែក ក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា។ ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង ក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានា មួយរយៈពេលខ្លី ហើយសម្ដេច នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាន ស្ដីអំពីបញ្ហាសុខភាពនេះ តាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយពីជំងឺកូវីដ-១៩នេះ ៕AKP

Powered by Blogger.