ចិនប​ដិសេ​ធ​សំណើដាក់ទណ្ឌកម្មរប​ស់សហភា​​ពអឺរ៉ុប

ចិន​បាន​ព្រមាន​ថាទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​អាច​ធ្វើ​ឲ្យ​ការ​បែកបាក់​គ្នានិង​ការ​ប្រឈមមុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ពិភពលោក។អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWang Wenbin បាននិយាយកាលពីខែឧសភាថា"ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងរុស្ស៊ីនិងចិនមានភាពយុត្តិធម៌និងតម្លាភាព។ភាគីទាំង២មិនកំណត់គោលដៅប្រទេសទី៣ហើយក៏មិនមែនជាកម្មវត្ថុនៃការជ្រៀតជ្រែក និងការបង្ខិតបង្ខំពីភាគីទី៣ដែរ"។លោកWangបានបន្ថែមថា ក្នុងករណីដែលសហភាពអឺរ៉ុប(EU)ដាក់ទណ្ឌកម្មលើអង្គភាពរបស់ចិន ទង្វើនេះអាច"រំលោភលើទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនយ៉ាងធ្ងន់ធ្ងរ"ដែលធ្វើឲ្យមានការបែងចែកនិងការប្រឈមមុខដាក់គ្នាក្នុងពិភពលោកកាន់តែធ្ងន់ធ្ងរ។កាលពីថ្ងៃទី៧ខែឧសភាប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាសហភាពអឺរ៉ុបអាចនឹងដាក់ទណ្ឌកម្មជាលើកដំបូងលើក្រុមហ៊ុនចិនដែលត្រូវបានចោទប្រកាន់ថាបានលក់សម្ភារៈយោធាទៅឱ្យប្រទេសរុស្ស៊ី ចំពេលយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូ។ជាពិសេសនៅអ៊ុយក្រែន។យោងតាមប្រភពពីអ្នកការទូតក្រុមហ៊ុនចំនួន៧នៅក្នុងប្រទេសចិននឹងមានការបង្កកទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុប។អ្នកនាំពាក្យក្រសួងការបរទេសចិនបានជំរុញសហភាពអឺរ៉ុបកុំឱ្យដើរតាម "ផ្លូវខុស"ហើយបានបញ្ជាក់ថាទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន។លោក Wang បាននិយាយថា"ប្រទេសចិនប្រឆាំងនឹងសកម្មភាពដែលប្រើប្រាស់កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីជាលេសដើម្បីដាក់ទណ្ឌកម្មខុសច្បាប់ ឬយុត្តាធិការរយៈពេលវែងលើប្រទេសចិន"៕ប្រភពSputnik

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWang Wenbin។AFP

Powered by Blogger.