អ្វីដែល​​​គួរជៀស​វា​​ងនៅ​ពេ​ល​ថ្ងៃត្រង់?

 ខ្ញុំ​មាន​ទម្លាប់​ញ៉ាំ​ផ្លែ​ចេក​ក្រោយ​អាហារ​ថ្ងៃត្រង់​ដើម្បី​ឲ្យ​ឆ្អែត​បានយូរ ។ប៉ុន្តែ​ពេល​រសៀល​ខ្ញុំ​នៅតែ​ងងុយគេង​ដដែល​។សូម​ណែនាំ​ពី​អ្វី​ដែល​គួរ​ចៀសវាង​ញ៉ាំ​អាហារ​ពេល​ថ្ងៃត្រង់?អាហារថ្ងៃត្រង់ជាអាហារចម្បង។

ប៉ុន្តែប្រសិនបើការជ្រើសរើសអាហារមិនសមហេតុផលវានឹងនាំឱ្យរាងកាយមានភាពយឺតយ៉ាវខ្វះការផ្តោតអារម្មណ៍ ប៉ះពាល់ដល់ការងារពេលរសៀល។ចេកមានផ្ទុក L-tryptophan ដែលនៅពេលទទួលទានវាត្រូវបានបំប្លែងទៅជាអរម៉ូនserotonin ដែលធ្វើអោយអារម្មណ៍ប្រសើរឡើងនិង melatonin ដែលគ្រប់គ្រងចង្វាក់ circadianដែលអាចធ្វើអោយអ្នកមានអារម្មណ៍ងងុយគេង។ទឹកក្រឡុកក៏មិនគួរប្រើនៅពេលថ្ងៃត្រង់ដែរ។ហេតុផលនៅក្នុងទឹកក្រឡុកដែលមានជាតិកាបូអ៊ីដ្រាតសាមញ្ញច្រើនគឺស្ករដែលអាចធ្វើឱ្យរាងកាយមានភាពយឺតយ៉ាវ។ជំនួសឱ្យការផឹកទឹកផ្លែឈើអ្នកគួរតែប្រើកាបូអ៊ីដ្រាតស្មុគស្មាញ ដែលមានជាតិសរសៃខ្ពស់ពីធម្មជាតិដូចជាគ្រាប់ធញ្ញជាតិសណ្តែកខ្មៅ។ដូចគ្នានេះដែរសាឡាត់បន្លែក៏ជាមុខម្ហូបដែលអាចធ្វើឲ្យអស់កម្លាំង និងងងុយគេងនៅពេលរសៀលព្រោះសាឡាត់អាចមានជាតិស្ករច្រើនពីទឹកជ្រលក់ ថាមពលទាប និងមិនមានប្រូតេអ៊ីនច្រើនពេក។របស់មិនធម្មតាមួយផ្សេងទៀតសម្រាប់អាហារថ្ងៃត្រង់គឺត្រីសាម៉ុន។ នេះគឺជាអាហារដែលមានជីវជាតិ។ប៉ុន្តែអាចបណ្តាលឱ្យងងុយដេក ប្រសិនបើអ្នកញ៉ាំវានៅពេលអាហារថ្ងៃត្រង់ព្រោះវាផ្ទុកនូវវីតាមីនB6ច្រើន ដែលជំរុញឱ្យរាងកាយផលិតមេតូនីនដែលជាអរម៉ូនដែលបណ្តាលឱ្យងងុយគេង។អាហារថ្ងៃត្រង់ដ៏ល្អគួរតែមានការលាយបញ្ចូលគ្នានៃកាបូអ៊ីដ្រាត (ម្សៅ) ប្រូតេអ៊ីន និងខ្លាញ់ល្អ (ប៊ឺប្រេងអូលីវ)ដើម្បីបង្កើតអារម្មណ៍ឆ្អែត។ ក្រៅពីនេះ អ្នកគួរបន្ថែមបន្លែបៃតងដើម្បីបង្កើនវីតាមីន៕

Powered by Blogger.