ប្រធា​នាធិបតីឡាវនឹងម​កបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​កម្ពុជា

ប្រធានាធិបតីឡាវលោកThonglounSisoulithនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី៤-៦ ឧសភាហើយក្នុងឱកាសនេះលោកក៏នឹងអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃអង្គារ។សេចក្តី​ប្រកាសព័ត៌មាន​បានលើកឡើងទៀត​ថាដំណើរ​ទស្សន​កិច្ច​របស់​លោកគឺធ្វើឡើងតប​តាម​ការ​យាង​របស់ព្រះករុណា ​ព្រះ​បាទសម្តេចបរមនាថនរោត្តម សីហមុនី។ដំណើរទស្សនកិច្ចនេះ“នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំង២”។អំឡុងពេលនោះលោកប្រធានាធិបតីឡាវនឹងចូលក្រាបបង្គំគាល់ព្រះករុណា ​ព្រះ​បាទសម្តេចបរមនាថ នរោត្តម សីហមុនីនៅព្រះបរមរាជវាំងហើយក៏មានជំនួបដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ និងប្រធានរដ្ឋសភា លោកហេង សំរិន ផងដែរ។ប្រធានាធិបតីឡាវក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមជាមួយនឹងបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។
លោកប្រធានាធិបតីឡាវនឹងចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី៥ ខែឧសភា។
កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះកីឡា​ស៊ីហ្គេម​លើក​ទី៣២ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៦៤​ឆ្នាំ ដែលនឹងប្រព្រឹត្តិទៅចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា៕Xinhua/Khmer Times

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែននិងនាយករដ្ឋមន្ត្រីឡាវលោកThongloun Sisoulithក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាពឆ្នាំ២០១៧។KT/Ven Rahavong
Powered by Blogger.