នាយករដ្ឋមន្ត្រី​ហ៊ុ​ន​ សែននឹង​ជួបជួបថ្នា​ក់ដឹកនាំ​បក្សប្រឆាំង​​ក្រោយ​ការបោះ​ឆ្នោត​ខែ​កក្កដា​

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែននឹងជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ក្រោយការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។នេះបើយោងតាមសាររបស់លោកនៅលើបណ្ដាញសង្គមកាលពីយប់មិញ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។AFP
សម្តេចហ៊ុនសែនបានឆ្លើយតបទៅ​នឹងសំណើរបស់គណបក្សភ្លើងទៀនថា​៖«​ដោយសារ​ភាព​មិនច្បាស់លាស់ និង​ដោយសារ​ខ្ញុំ​រវល់ ខ្ញុំ​សូម​កំណត់​ម៉ោង ៩យប់​ថ្ងៃ​ទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ នៅ​វិមាន​សន្តិភាពដើម្បី​ជួប [ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន] ក្រោយ​ការ​បោះឆ្នោត។ជាមួយគ្នានេះសម្តេចក៏បានលើកជាសំណួរថាតើគណបក្សភ្លើងទៀនចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៍ច្របូកច្របល់បែបនេះតាមរយៈការគម្រាមកំហែងបង្កភាពចលាចលនិងសារមួយទៀតស្នើសុំជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី។ការស្នើសុំរបស់គណបក្សភ្លើងទៀន ធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីបានចេញសារព្រមានមួយនៅរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់គណបក្សប្រឆាំងទៅកាន់អ្នកគាំទ្ររបស់ខ្លួនទូទាំងប្រទេសឱ្យមានការតស៊ូមតិដោយសន្តិវិធីក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធការចុះឈ្មោះបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា៕AKP/KhmerTimes


 

Powered by Blogger.