សូម​ប្រុងប្រ​យ័ត្នខ្ពស់ចំ​ពោះ​បា​​តុភូតធម្មជាតិ​ដែលអា​ច​កើ​តមាន​ក្នុងសប្តាហ៍​​នេះ

 ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានក្នុងសប្តាហ៍នេះ។ក្រសួង​បាន​ព្រមាន​ពី​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម រួម​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ទូទាំង​ប្រទេសចាប់​ពី​ថ្ងៃ​ទី១០ដល់១៦ឧសភា។ប្រភព​ដដែល​បាន​គូស​បញ្ជាក់​ថា សម្រាប់​សីតុណ្ហភាព​ក្នុង​អំឡុង​ពេល​នោះ​នឹង​ប្រែប្រួល​ចន្លោះ​ពី ២៥ ទៅ ៣៦ អង្សាសេ​សម្រាប់​តំបន់​ទំនាប​កណ្តាល និង​ពី ២៤ ទៅ ៣៦ សម្រាប់​តំបន់​ខ្ពង់រាប។


ក្រសួង​បាន​បន្ថែម​ថា នៅ​តំបន់​មាត់​សមុទ្រ សីតុណ្ហភាព​នឹង​មាន​ពី២៤ទៅ៣៥អង្សារសេ។នៅក្នុងការព្យាករណ៍អាកាសធាតុរយៈពេលវែងទីពីរដែលចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម នៅចុងខែមេសា រដូវវស្សាឆ្នាំនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅសប្តាហ៍ទី២នៃខែឧសភា ដោយនាំមកនូវភ្លៀងធ្លាក់ពីតិចទៅមធ្យម រួមជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ក្រសួងបានគូសបញ្ជាក់ថា រដូវវស្សាឆ្នាំ២០២៣ នឹងបញ្ចប់នៅសប្តាហ៍ដំបូងនៃខែវិច្ឆិកា។ប្រទេសកម្ពុជាទើបតែបានប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លប្រចាំឆ្នាំដែលបង្ហាញពីការចាប់ផ្តើមរដូវដាំដុះក្នុងប្រទេសនៅស្រុកកំពង់ស្វាយខេត្តកំពង់ធំក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕AKP/Khmer Times



Powered by Blogger.