គ.ជ.ប​បដិសេ​ធការចុះ​បញ្ជីបក្សប្រ​ឆាំ​ងសម្រាប់ការ​បោះឆ្នោតជ្រើស​តាំ​ងតំណាងរាស្រ្តនៅ​ក្នុង​ខែ​កក្កដា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃចន្ទនេះ បានបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ។សេចក្តីសម្រេចដែលចុះហត្ថលេខាដោយប្រធាន គ.ជ.ប លោក ប្រាជ្ញចន្ទបានលើកឡើងថាគ.ជ.បបានបានបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀនពីការឈរបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ ដោយសារគណបក្សនេះមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។មកទល់ពេលនេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយចំនួន១៨ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ក្នុង​ចំណោម​នោះ មាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលមានអាសនៈចំនួន១២៥នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយប្រជាជនកម្ពុជាជាង៩,៧លាននាក់បានចុះឈ្មោះបោះឆ្នោត។នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រដែលបានធ្វើឡើងកាលពី៥ឆ្នាំមុន មានគណបក្សនយោបាយសរុបចំនួន២០ បានចូលរួមប្រកួតប្រជែង។ ជា​លទ្ធផល គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ទាំង ១២៥ ក្នុង​សភា៕Xinhua/Khmer Times 

សមាជ​វិសាមញ្ញ​របស់គណបក្ស​ភ្លើងទៀន​នៅ​ខេត្តសៀមរាបកាលពី​ថ្ងៃទី​១១ ខែកុម្ភៈ។ រូបថតគណបក្ស​ភ្លើងទៀន

Powered by Blogger.