ប្រមុខរដ្ឋាភិ​បា​លកម្ពុជា​លើក​​ឡើងថាលុ​យអា​ចចា​យ​អស់​កិត្តិយ​ស​និង​កេរ្តិ៍ឈ្មោះ​រប​​ស់ជា​តិ​មិ​នចាយ​​​អស់​នោះទេ

សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បានលើកឡើងថា សម្តេចបានគិតថាសម្តេចសម្រេចចិត្តត្រូវដោយសម្រេចចិត្តត្រូវត្រង់​ថា​យើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវហើយដោយក្នុងនោះចាប់ផ្ដើមយកគំនិត​ផ្ដួច​ផ្ដើមស្ដីអំពីសមាហរ​ណកម្មអាស៊ានមួយផ្នែកបញ្ចូលមកតាមរយៈការមិន​បង់ថ្លៃហើយ​លុយ​​​អាចចាយអស់។

ប៉ុន្តែកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ជាតិមិនចាយអស់នោះទេ។ការលើកឡើងរបស់សម្តេចបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកល​វិទ្យា​ល័យសុខាភិបាលជាង១ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ​សុខាភ្នំពេញ ។សម្តេចហ៊ុន សែនបានថ្លែងថា ក្នុងឋានៈជាសមាជិកអាស៊ាននិងជា​មេដឹក​នាំនៃប្រទេសអាស៊ានមួយរូបសម្ដេចក៏ត្រូវមានគំនិតផ្ដួចផ្ដើមទៅលើបញ្ហានេះ ឬបញ្ហានោះក្នុងនោះក៏មានគំនិតផ្ដួចផ្ដើមទាក់ទងនឹងវិស័យកីឡានេះ ដែលកម្ពុជាបានធ្វើ​សកម្ម​ភាព​មុនដើម្បីជាការពង្រឹងនៅសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ានយើង។សម្តេចតេជោ​បានបញ្ជាក់ថា៖ «ការចាយថវិកាប្រមាណ៧ លានដុល្លារថែមប៉ុណ្ណោះ សម្រាប់ការស្នាក់​នៅ​របស់កីឡាករ កីឡាការិនី និងការហូបចុក តែយើងបានមកវិញនូវការរាប់អានពីមិត្តភក្តិ ក្នុង​អាស៊ាន​។ ហើយចេញផុតពីនោះអ្នកមកយកព័ត៌មានអ្នកមកទស្សនានៅក្នុង​ប្រទេស​របស់យើងដែលយើងមិនបានលក់សំបុត្រទេអញ្ចឹងទេផ្ដល់ឱកាសឱ្យប្រជាជននៅក្នុងតំបន់ប្រជាជនកម្ពុជាយើងប្រជាជននៅក្នុងតំបន់យើងនឹងមកពីក្រៅតំបន់មានឱកាសចូលទៅមើលកីឡានេះកីឡានោះទៅតាមចំណូលចិត្តរបស់គាត់»។សម្តេចនាយករដ្ឋមន្រ្ដីបានអះអាងថាយើងបានឆ្លងផុតនៅដំណាក់កាលនេះ​ដោយការទទួលខុសត្រូវដោយមិនមានអ្នកណាម្នាក់មានបញ្ហាកើតឡើងនៅក្នុងប្រទេសកម្ពុជាទេហើយរឿងនេះក៏វាជារឿងល្អសម្រាប់ប្រទេសរបស់យើង។សម្តេចបាន​សង្កត់​ធ្ងន់​ថាកេរ្តីឈ្មោះរបស់កម្ពុជាវាសំខាន់ណាស់វាបន្សល់ទុកមិន​គ្រាន់តែមួយថ្ងៃពីរថ្ងៃឬមួយឆ្នាំពីរឆ្នាំទេវាបន្សល់ទុក១០០ឆ្នាំតទៅមុខទៀតសម្រាប់កិត្តិយសរបស់កម្ពុជា។ជាមួយគ្នានេះដែរសម្តេចនាយករដ្ឋមន្រ្ដីបានរម្លឹកទៅដល់ព្រឹត្តិការណ៍កីឡា​នៅ​កម្ពុជា​ដែលបានធ្វើតាំងពីឆ្នាំ១៩៦៦ គឺបានបន្សល់ទុកកេរ្តិ៍ឈ្មោះរហូតមកដល់ពេល​នេះ​​បើទោះបី​ជាកម្ពុជាឆ្លង កាត់សង្គ្រាមឆ្លងកាត់នូវរបបប្រល័យពូជសាសន៍និងការផ្លាស់​ប្ដូរ​របបច្រើន។ក៏ប៉ុន្តែព្រះកិត្ដិនាមរបស់អតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋនិងមុខមាត់កម្ពុជា​នៅ​ពេលនោះបានរក្សាទុកមកដល់បច្ចុប្បន្ន៕AKP


Powered by Blogger.