សកម្មជ​ន​ប្រឆាំងម្នាក់ទៀតទទួ​លបាន​តំណែ​ងខ្ពស់បំផុ​តទី២

 លោកបណ្ឌិតសូណារ៉ូត្រូវបានព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីចេញព្រះរាជក្រឹត្យតែងតាំងកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែឧសភាមិ្សលមិញជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ការទទួលបានតំណែងដ៏ខ្ពស់របស់លោកសូ ណារ៉ូ ធ្វើឡើងបន្ទាប់ពីលោក បញ្ឈប់ការធ្វើអត្ថាធិប្បាយរិះគន់វាយប្រហារសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋាភិបាលរបស់សម្តេចហើយងាកមកលើកសរសើរការប្រឹងប្រែងរបស់រដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ការទទួលបានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរបស់លោកបណ្ឌិត សូ ណារ៉ូត្រូវគេមើលឃើញថាជាតំណែងដ៏ខ្ពស់បំផុតមួយ ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យសកម្មជនប្រឆាំងដែលបានចូលរួមជីវភាពនយោបាយនាដំណាក់កាលចុងក្រោយនេះជាមួយរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។លោកបណ្ឌិត សូ ណារ៉ូ ដែលមានអាយុ៥៨ឆ្នាំនោះគឺជាមនុស្សទី២ដែលទទួលបានតំណែងដ៏ខ្ពស់នេះ បន្ទាប់ពីលោកបណ្ឌិត យង់ សាំងកុមារ ដែលបានចាកចេញពីថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានទៅចូលរួមជាមួយគណបក្សកាន់អំណាចកាលពីខែវិច្ឆិកាឆ្នាំទៅ។កាលពីប៉ុន្មានម៉ោងមុននេះលោក សូ ណារ៉ូ ក៏បានសរសេរសារតាមហ្វេសប៊ុករបស់លោកដែរដោយបានថ្លែងអំណរគុណដល់ព្រះមហាក្សត្រខ្មែរដែលព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជក្រឹត្យចំនួន២ច្បាប់ដោយទទួលស្គាល់អតីតភាពការងារនិងការប្រទាននូវតំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីដល់លោក។ លោកបណ្ឌិតក៏បានរំលឹកដែរពីបណ្តាំរបស់ភរិយាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្តាំឲ្យលោកសូ ណារ៉ូ វិលត្រឡប់មកប្រទេសកម្ពុជាវិញ រួមគ្នាអភិវឌ្ឍន៍ទាំងអស់គ្នា។សូមរំលឹកថាកាលពីដើមសប្តាហ៍នេះ លោក សូ ណារ៉ូដែលជាអតីតអគ្គទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ីក៏ត្រូវព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ទទួលស្គាល់អតីតភាពការងាររបស់លោកដោយធ្វើនិយ័តកម្មបញ្ចូលទៅក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ជាការកត់សម្គាល់លោកបណ្ឌិត សូ ណារ៉ូ ដែលបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១២ ដោយអំពើអយុត្តិធម៌ក្នុងការងារបានបើកការវាយប្រហាររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានិងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសេរីតាមបណ្តាញសង្គម បានបញ្ឈប់អត្ថាធិប្បាយវាយប្រហារ ហើយងាកមកលើកសរសើរការប្រឹងប្រែងរបស់រដ្ឋាភិបាល ជាពិសេសការលើកសសើរពីការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ក្រៅពីរិះគន់វាយប្រហារ រដ្ឋាភិបាលកម្ពុជាលោក សូ ណារ៉ូ នៅក្នុងអត្ថាធិប្បាយរបស់លោកកន្លងមកក៏បានវាយប្រហាររិះគន់លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិខ្លាំងៗផងដែរ។សូមបញ្ជាក់ដែរថា ក្រៅពីលោកបណ្ឌិតសូ ណារ៉ូ និងលោកបណ្ឌិត យង់ សាំងកុមារ ដែលទទួលតំណែងខ្ពស់ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនោះ មានអ្នកនយោបាយនិងសកម្មជនប្រឆាំងមួយចំនួនទៀតទទួលបានតំណែងរដ្ឋលេខាធិការអនុរដ្ឋលេខាធិការនិងតំណែងផ្សេងៗទៀតនៅក្នុងរដ្ឋបាលដែលដឹកនាំដោយគណបក្សប្រជាជនផងដែរ៕RFI


លោកបណ្ឌិតសូណារ៉ូ។រូបអ៊ីនធឺណិត

Powered by Blogger.