ភ្លើង​​ទៀ​នរក្សាឲ្យលោករ៉ុង​ឈុន​ឈ​រជាបេក្ខជនលេ​​ខរៀងទី១​នៅ​មណ្ឌល​​ខេត្តក​​ណ្ដា​ល

 គណបក្សភ្លើងទៀននៅតែរក្សាជំហរឲ្យលោករ៉ុងឈុនឈរឈ្មោះជាបេក្ខជនលេខរៀងទី១នៅមណ្ឌលខេត្តកណ្ដាលដដែលសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧បើទោះជាមានការផ្សព្វផ្សាយ​ថា លោក រ៉ុង ឈុន មិនអាចឈរឈ្មោះបោះឆ្នោតបាន បើមិនទាន់ស្ដារនីតិសម្បទា។ប៉ុន្តែលោក រ៉ុង ឈុនខ្លួនឯងផ្ទាល់ បានបញ្ជាក់ថាបញ្ហានេះរង់ចាំគណបក្ស​ភ្លើងទៀន យកបញ្ជីបេក្ខជនទៅដាក់នៅ (គ.ជ.ប) សិន បើមានការប្រែប្រួលយ៉ាងណានោះទើបគណបក្សធ្វើការពិចារណាផ្លាស់ប្ដូរជំហរ។ ថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃសុក្រទី៥ ខែឧសភានេះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើង​ទៀន បានឲ្យដឹងថាគណបក្សភ្លើងទៀន នៅតែរក្សារូបលោកឲ្យឈរឈ្មោះជាបេក្ខជនលេខរៀងទី១នៅមណ្ឌលខេត្តកណ្ដាលដដែល។ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក រ៉ុង ឈុន បន្ទាប់ពីសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលបានលើកយកសាលដីកាតុលាការកំពូល មកបញ្ជាក់ថា លោក រ៉ុង ឈុន មិនអាចឈរឈ្មោះបោះឆ្នោតឡើយ បើមិនទាន់ស្ដារនីតិសម្បទា។មិនតែប៉ុណ្ណោះ លោក រ៉ុង ឈុន បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលអនុវត្តទោសតាមរយៈសាលដីការបស់តុលាការកំពូលដែលប្រឈមនឹងការចាប់ខ្លួនបើមិនអនុវត្តតាមដីការបស់តុលាការទេនោះ។ប៉ុន្តែទោះជាយ៉ាងណា គណបក្សភ្លើងទៀននឹងសម្រេចឡើងវិញ ប្រសិនបើ គ.ជ.ប បដិសេធបញ្ជីបេក្ខ​ជនឈរឈ្មោះឆ្នោតរបស់គណប្សភ្លើងទៀន នៅពេលយកទៅដាក់នៅ គ.ជ.ប។ នេះបើតាមលោក រ៉ុង ឈុន។ បើតាមលោក រ៉ុង ឈុន គណបក្សភ្លើងទៀននឹងយកបញ្ជីបេក្ខឈរឈ្មោះបោះឆ្នោត ទៅដាក់នៅ គ.ជ.ប នៅថ្ងៃស្អែក ដែលមានរូបលោកជាអ្នកដឹកនាំផ្ទាល់ផងដែរ។ សម្រាប់លោក រ៉ុង ឈុន នៅតែចាត់ទុកខ្លួនឯងថា នៅមានសិទ្ធិគ្រប់គ្រាន់ឈរឈ្មោះឲ្យគេបោះឆ្នោត។មានសិទ្ធិគ្រប់គ្រាន់ ដោយសាររូបលោកធ្លាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់ និងមិនបានធ្វើខុសចំពោះការសម្រេចរបស់តុលាការឡើយ​។សូមរំលឹកថា លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុនឲ្យជាប់ពន្ធនាគារចំនួនពី២ឆ្នាំ។ប៉ុន្តែសាលាឧទ្ធរណ៍បានបន្ថយទោសពី២ឆ្នាំ មកនៅត្រឹម១ឆ្នាំ៣ខែនិង១១ថ្ងៃ រាប់ចាប់ពីថ្ងៃឃុំខ្លួន ខណៈទោសនេះ តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ដដែល និងដាក់លោក រ៉ុង ឈុន ឲ្យស្ថិតក្រោមការត្រូតពិនិត្យតាមផ្លូវតុលា​ការចំនួន៣ឆ្នាំ។ក្រោយពីចេញពីពន្ធនាគារមក នៅចុងខែមករា ឆ្នាំ២០២៣ លោក រ៉ុង ឈុន អតីតប្រធានសហភាពសហជីពកម្ពុជាបានប្រកាសប្រឡូកនយោបាយជាមួយគណបក្សភ្លើងទៀន ហើយត្រូវបានគណបក្សនេះ សម្រេចតែងតាំងជាអនុប្រធាន​គណបក្សផងដែរ៕RFI

គណបក្សភ្លើងទៀន©Internet


Powered by Blogger.