សម្តេ​ចស ខេ​​ង៖តួនា​ទីឧកញ៉ា​ក្នុង​សង្គមខ្មែរបា​ន​កើតមានឡើង​តាំ​ងតែ​ពីមុន​ស​ម័យអាណាព្យាបាល​បារាំង​មកម្លេះ

 សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា​តួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យា​បាលបារាំង​មកម្លេះ ។ប៉ុន្តែតាមការស្រាវជ្រាវខ្លះបង្ហាញថាតួនាទីខុសពីបច្ចុប្បន្ន។ ការគូសបញ្ជាក់របស់សម្ដេចក្រឡាហោមបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិង​ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពី គោរមងារឧកញ៉ានាព្រឹកថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិភាក្សាជា​ច្រើន​លើកកិច្ចប្រជុំនៅថ្ងៃនេះ ជាកិច្ចប្រជុំចុងក្រោយហើយសម្រាប់ការពិនិត្យនិងពិភាក្សា​លើ​សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ាមុននឹងដាក់ជូនសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចនិងចុះហត្ថលេខា​ទូល​ថ្វាយព្រះមហាក្សត្រ។សម្ដេចក្រឡាហោមបានរម្លឹកថា តួនាទីឧកញ៉ាក្នុងសង្គមខ្មែរបានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្លេះ។ប៉ុន្តែតាមការស្រាវ​ជ្រាវ​បង្ហាញ​ថានាសម័យនោះ តម្លៃ ឬតួនាទីជាឧកញ៉ា មានការខុសប្លែកពីសម័យបច្ចុប្បន្ន ត្បិតឧកញ៉ានាពេលនោះសំដៅលើតួនាទីអ្នកដឹកនាំ មន្រ្តី ឬឥស្សរជនជាន់ខ្ពស់កាន់​កិច្ចការ​ជាតិ ឧទាហរណ៍ឧកញ៉ាចតុស្ដម្ភទាំង៤រូប។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើង និងទាញយកខ្លឹមសារក្នុងសៀវ​ភៅ​របស់អ្នកស្រី ត្រឹង ងា ដែលបានបានបញ្ជាក់អំពីតួនាទីឧកញ៉ាចតុស្ដម្ភទាំង៤ រួមមាន​ឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឧកញ៉ាក្រឡាហោម រដ្ឋមន្រ្តីខាងទ័ពជើងទឹក, ឧកញ៉ាវាំង រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងឧកញ៉ាចក្រីរដ្ឋមន្រ្តីខាងកងទ័ពជើងគោក។សម្ដេចក្រឡាហោមបានបន្ដថា បច្ចុប្បន្ន កម្ពុជាមានអនុក្រឹត្យមួយពាក់ព័ន្ធ​នឹង​ឧកញ៉ាដែរ ហើយរដ្ឋក៏បានផ្ដល់គោរមងារឧកញ៉ាជូនសប្បុរសជន​មានទឹកចិត្តសប្បុរស​ជួយ​ជាតិ និងប្រជាជន ហើយក៏មានលំដាប់ឧកញ៉ាចំនួន៣ដែរដែលរួមមាន ឧកញ៉ាអ្នកឧកញ៉ានិងលោកអ្នកឧកញ៉ាព្រមទាំងមានសមាគមធ្វើការងារពាក់​ព័ន្ធនឹងឧកញ៉ា​ត្រូវ​បានបង្កើតឡើងជាបន្តបន្ទាប់។សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា សម្រាប់សេចក្ដីព្រាងព្រះរាជក្រឹត្យ​ស្ដីពី​គោរម​ងារឧកញ៉ា ព្រះរាជក្រឹត្យនេះ បានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ា ដើម្បីផ្ដល់ការលើកទឹកចិត្តដល់រូបវន្តបុគ្គលជា​ប្រជា​ពលរដ្ឋខ្មែរមានគុណបំណាច់ផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍន៍ និងកសាងជាតិមាតុភូមិ។សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា ព្រះរាជក្រឹត្យនេះ ក៏បានកំណត់អំពីការ​គ្រប់​គ្រង និងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់​ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនេះ ព្រះរាជក្រឹត្យនេះក៏បានកំណត់គោរមងារឧកញ៉ាជា៣លំដាប់ដែរ គឺលំដាប់ទី១-លោកអ្នកឧកញ៉ា លំដាប់ទី២-អ្នកឧកញ៉ា និងលំដាប់ទី៣-ឧកញ៉ា។យោងតាមសេចក្ដីព្រាង ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មាន១០ជំពូក ចែងអំពី​បទប្បញ្ញត្តិទូទៅ ស្ថាប័នមានសមត្ថកិច្ច លក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់​គោរម​ងារឧកញ៉ា យន្តការវាយតម្លៃ ឯកសណ្ឋានផ្លូវការរបស់គោរមងារ សិទ្ធិ និងកាតព្វកិច្ច ការបញ្ចប់គោរមងារ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ៕AKP



Powered by Blogger.