ហ្វីលី​ពីននិ​ង​កម្ពុជា​ពង្រឹង​ទំនាក់​ទំ​នង​វិស័យកា​រពារជាតិ

ក្រសួងការពារជាតិបានបង្ហាញនៅថ្ងៃពុធទី៣ខែឧសភាថាប្រទេសហ្វីលីពីន និងកម្ពុជាបានពង្រឹងភាពជាដៃគូលើវិស័យការពារជាតិរបស់ខ្លួនតាមរយៈកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការការពារជាតិចម្រុះហ្វីលីពីន-កម្ពុជា លើកទី៣ (JDCC)នាពេលថ្មីៗនេះ។កិច្ច​ប្រជុំ​នេះ​ត្រូវ​បានធ្វើសហប្រធាន​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រីការពារជាតិស្តីទី លោក Angelito M. De Leon និង​នាយ​ឧ​ត្ត​ម​សេនីយ៍នាង ផាត ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​ការពារ​ជាតិ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា។
កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការការពារជាតិចម្រុះហ្វីលីពីន-កម្ពុជា លើកទី៤ នៅឆ្នាំក្រោយនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន ហើយលោក De Leon បានអញ្ជើញលោក នាង ផាត និងគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ានីល។
លោក Andolong បានមានប្រសាសន៍ថា “ក្នុងអំឡុងពេលនៃកិច្ចប្រជុំ សហប្រធានបានចុះហត្ថលេខាលើលក្ខខណ្ឌយោង (Terms of Reference-TOR) នៃ JDCC ដែលរៀបរាប់លម្អិតអំពីមុខងារ នីតិវិធី និងការរៀបចំរដ្ឋបាលផ្សេងទៀតសម្រាប់កិច្ចប្រជុំ JDCC” ។លោក De Leon និង លោក នាង ផាត បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលបានចុះហត្ថលេខាដោយប្រទេសទាំង២ក្នុងឆ្នាំ២០១៧។ ភាគីទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃការកោះប្រជុំ IDCC ជា “យន្តការសន្ទនាកម្រិតខ្ពស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងយោធា” រវាងទីក្រុងម៉ានីល និងរាជធានីភ្នំពេញ។
លោក Andolong បានមានប្រសាសន៍ថា“ភាគីទាំង២ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ក៏ដូចជាបានពិភាក្សាអំពីបច្ចុប្បន្នភាពស្តីពីការស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការយោធាដែលពីមុនត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ កិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសនៅក្រោមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)/ADMM-Plus) និងសកម្មភាពសហប្រតិបត្តិការទ្វេភាគី ដូចជាដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជំនួយលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរការបណ្តុះបណ្តាល។បន្ទាប់ពីជំនួបនោះ លោក De Leon និងគណៈប្រតិភូហ្វីលីពីន បានចូលជួបសម្តែងការគួរសមជាមួយលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៕Manila Bulletin/KhmerTimes
អនុរដ្ឋមន្ត្រីការពារជាតិ លោក Angelito M. De Leon ជាមួយ នាយឧត្តមសេនីយ៍ ទៀ បាញ់។ Manila Bulletin/KhmerTimes

Powered by Blogger.