អាមេរិ​​ក​និ​ង​ចិន​​យល់​ព្រម​រ​ក្សា​ខ្សែ​​ស​ន្ទនា

 មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិនបានជួបប្រជុំគ្នាក្នុងសប្តាហ៍នេះហើយបានសន្យាថានឹងរក្សាខ្សែទំនាក់ទំនង។យោងតាមសេចក្តីប្រកាសរបស់សេតវិមាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivanបានជួបជាមួយលោក WangYiប្រធានការិយាល័យគណៈកម្មាធិការកណ្តាលនៃកិច្ចការបរទេសរបស់ប្រទេសចិននៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃទី១០-១១ ខែឧសភា។សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា "ភាគីទាំង២មានការពិភាក្សាដោយស្មោះត្រង់ជាក់ស្តែង និងស្ថាបនាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគីអាមេរិក-ចិន បញ្ហាសន្តិសុខពិភពលោកនិងតំបន់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាច្រកសមុទ្រតៃវ៉ាន់ក្នុងចំណោមប្រធានបទផ្សេងទៀត"។សេតវិមានបានបញ្ជាក់ថាកិច្ចប្រជុំរវាងមន្ត្រីនៃប្រទេសទាំង២គឺ"ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីរក្សាទំនាក់ទំនងបើកចំហរ និងគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ"។រដ្ឋបាលរបស់ប្រធានាធិបតីJoeBidenត្រូវបានគេនិយាយថាកំពុងសម្លឹងមើលការបន្ថយភាពតានតឹងជាមួយប្រទេសចិនខណៈដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរស្ថិតនៅចំណុចទាបបំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៧៩។អតីតអ្នកការទូត និងសមាជិកសភាមួយចំនួនមកពីគណបក្សទាំង២បានប្រកែកថា សហរដ្ឋអាមេរិកត្រូវតែរក្សាបណ្តាញទំនាក់ទំនងបើកចំហជាមួយទីក្រុងប៉េកាំង ដើម្បីជៀសវាងការយល់ច្រឡំនិងគ្រប់គ្រងវិបត្តិ។ នេះអាចផ្តល់ឱ្យចិននូវឱកាសមួយដើម្បីបង្ខំឱ្យសហរដ្ឋអាមេរិកធ្វើសម្បទានដើម្បីរក្សាទំនាក់ទំនងកម្រិតខ្ពស់៕ប្រភពReuters

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកJakeSullivan(ស្តាំ)និងសមភាគីWangYiប្រធានការិយាល័យគណៈកម្មាធិការកណ្តាលនៃកិច្ចការបរទេសរបស់ប្រទេសចិន។AP



Powered by Blogger.