កីឡាគុន​ខ្មែរ​សែន​ ច័ន្ទរិទ្ធីគុនបានង្ហាញមោ​​​ទនភាព​ជា​តិ​កម្ពុជាក្នុងកា​រចេ​ញទៅ​ប្រកួត​អន្តរជា​តិ

 កីឡាប្រដាល់គុនខ្មែរធីអាហ្គូដែលមានឈ្មោះខ្មែរសែន ច័ន្ទវិទ្ធីគុន នៃក្លិបប្រដាល់គុនខ្មែរពិភពលោករបស់លោកឧកញ៉ាស្រី ចាន់ថន បានបង្ហាញមោទនភាពជាតិកម្ពុជាក្នុងការចេញទៅប្រកួតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី (Maythai International Championship)។នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ ដែលទើបទទួលបានសញ្ជាតិខ្មែរជាផ្លូវ ការកាលពីពេលថ្មីៗកន្លងមកនេះ បានបង្ហាញក្តីរីករាយជាខ្លាំង ក្នុងការចេញទៅប្រកួត អន្តរជាតិ នៅប្រទេសម៉ាឡេស៊ីលើកនេះ។ អ្នកប្រដាល់គុនខ្មែរ សែន ច័ន្ទវិទ្ធីគុន និយាយថាខ្លួនបានសិក្សាមើលបច្ចេកទេសប្រកួតរបស់ខ្លួន ដើម្បីស្វែងរកឱកាសដណ្តើមជ័យជម្នះសម្រាប់ជាតិខ្មែរ។កីឡាករប្រដាល់គុនខ្មែរ សែន ច័ន្ទវិទ្ធីគុន បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ខ្លួននឹងប្រឹងប្រែងដណ្តើមជ័យជម្នះក្នុងការប្រកួតអន្តរជាតិមួយនេះឱ្យទាល់តែបាន ដើម្បី កិត្តិយសជាតិ និងបង្ហាញពីវិស័យកីឡាប្រដាល់គុនខ្មែរ ជាពិសេសគឺតំណាងឱ្យប្រជាជនខ្មែរ ជាង១៦លាននាក់ ដែលឈរនៅក្រោយខ្នងរបស់លោក។ «ក្នុងការប្រកួតនេះ ខ្ញុំសាកល្បង កម្លាំងគូប្រកួត ១ទឹកសិន ហើយខ្ញុំនឹងអាចផ្តួលគូប្រកួត ដោយប្រើកែង ព្រោះប្រដាល់គុនខ្មែរ ខ្លាំងកែង និងខ្លាំងជង្គង់។ ខ្ញុំបានមើលវីដេអូយូធូបរបស់ដៃគូប្រកួតក្នុងព្រឹត្តិការណ៍កីឡា ប្រដាល់អន្តរជាតិនេះ ដោយបានមើលឃើញពីចំណុចខ្សោយ និងចំណុចខ្លាំង ប៉ុន្តែ រាល់ការប្រកួតកីឡាករតែងតែផ្លាស់ប្តូរ ហើយខ្ញុំនឹងប្រែប្រួលទៅតាមការប្រើ បច្ចេកទេសរបស់គូប្រកួត»។«ខ្ញុំជឿជាក់យ៉ាងមុតមំាថា ខ្ញុំនឹងឈ្នះការប្រកួតនេះ ហើយអ្វីដែលផ្តល់កម្លាំងចិត្ត ថាមពលកម្លាំង សម្រាប់ការប្រកួតលើកនេះ គឺកម្លាំងចិត្តដែលផ្តល់ពីប្រជាជនខ្មែរ ជាង១៦លាននាក់នៅពីក្រោយខ្នងខ្ញុំ។ ខ្ញុំនឹងប្រែងប្រែងបំពេញបេសកកម្ម មួយនេះឱ្យបានល្អបំផុត ដើម្បីដណ្តើមបានលទ្ធផលល្អយកមកជូនជាតិកម្ពុជាវិញ។ ក្នុងការប្រកួតអន្តរជាតិនេះខ្ញុំនឹងស្នើទៅអ្នកកាន់កម្មវិធីឱ្យប្រើឈ្មោះខ្ញុំជាភាសាខ្មែរ សែន ច័ន្ទវិទ្ធីគុន។ខ្ញុំសូមអរគុណអ្នកគាំទ្រទាំងអស់ ដែលបានផ្តល់ការគាំទ្រ ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំ ហើយការគាំទ្ររបស់បងប្អូនខ្មែរទាំងអស់គ្នា គឺជាកម្លាំងថាមពលសម្រាប់ខ្ញុំ ក្នុងការប្រកួតលើកនេះ ក៏ដូចជាព្រឹត្តិការណ៍ក្រោយៗទៀត»។ នេះជាលើកឡើងបន្ថែមរបស់ សែន ច័ន្ទវិទ្ធីគុន។គួរបញ្ជាក់ថា លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លិបប្រដាល់គុនខ្មែរពិភពលោកកំពុងប្រឹងប្រែងផ្សព្វផ្សាយ និងអភិវឌ្ឍប្រដាល់គុនខ្មែរទៅកាន់ពិភពលោកឱ្យប្រដាល់គុនខ្មែរកាន់តែល្បីល្បាញបន្ថែមទៀត៕AKP


កីឡាប្រដាល់គុនខ្មែរសែន ច័ន្ទវិទ្ធីគុន ។AKP


Powered by Blogger.