លោ​កXi​​បានស្នើឱ្យកងទ័ព​​បង្កើនកា​រហ្វឹកហ្វឺនសម្រាប់​កា​រប្រយុទ្ធជាក់​ស្តែង​(Reuters,AFP)

 ប្រធានាធិបតីចិនលោកXi​ Jinpingបានបញ្ជាឱ្យយោធារបស់ប្រទេសនេះបង្កើនការហ្វឹកហ្វឺនឆ្ពោះទៅរកការប្រយុទ្ធពិតប្រាកដក៏ដូចជាបង្កើនកម្រិតទំនើបកម្មផងដែរ។ក្នុងដំណើរទស្សនកិច្ចទៅកាន់កងទ័ពជើងទឹកនៃបញ្ជាការមហោស្រពភាគខាងត្បូងកាលពីថ្ងៃទី១១ខែមេសា ប្រធានាធិបតីចិន Xi Jinping បានបញ្ជាឱ្យយោធារបស់ប្រទេសនេះពន្លឿនដំណើរការនៃការផ្លាស់ប្តូរ និងការកសាងកម្លាំងបង្កើនកម្រិតនៃទំនើបកម្ម។លោក Xi ក៏បានស្នើឱ្យ PLAឱ្យ "ពង្រឹងការហ្វឹកហ្វឺនយោធាឆ្ពោះទៅរកការប្រយុទ្ធពិតប្រាកដ បង្កើតគំនិតនិងវិធីសាស្រ្តប្រយុទ្ធនិងកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបភ្លាមៗនិងសមស្របទៅនឹងស្ថានភាពស្មុគស្មាញ"។ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយលោកXiបន្ទាប់ពីប្រទេសចិនបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅ"អនុវត្តការប្រយុទ្ធពិតប្រាកដនៅជុំវិញកោះតៃវ៉ាន់" ។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីសមយុទ្ធរួមកាលពីថ្ងៃទី៨-១០ខែមេសា នៅលើតំបន់ជុំវិញកោះតៃវ៉ាន់ រួមទាំងសេណារីយ៉ូនៃការឡោមព័ទ្ធកោះ ការគ្រប់គ្រងដែនអាកាសដែនទឹកនិងទំនាក់ទំនង។បញ្ជាការភាគខាងកើតរបស់ប្រទេសចិនកាលពីថ្ងៃទី៩ខែមេសាបានចេញផ្សាយវីដេអូក្លែងធ្វើការវាយប្រហារដោយមីស៊ីលដ៏ធំនៅលើកោះតៃវ៉ាន់។អ្នកជំនាញជាច្រើននិយាយថា នេះជាលើកទី១ហើយដែលចិនបានបង្ហាញជាសាធារណៈនូវ"គោលដៅសំខាន់ៗនៅលើកោះតៃវ៉ាន់និងដែនទឹកជុំវិញកោះនេះ"។យោធាចិនបានចាប់ផ្តើមសមយុទ្ធនិងការហ្វឹកហ្វឺនបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ Tsai Ing-wen បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិកKevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី៥ខែមេសា។គណៈប្រតិភូដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកលោក Michael McCaul បានមកដល់កោះតៃវ៉ាន់ហើយបានជួបលោកស្រីTsai កាលពីចុងសប្តាហ៍មុន។ប្រទេសចិនបានរិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពទាំងនេះហើយបានប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយដែលកំពុងរង់ចាំការបង្រួបបង្រួមគ្នាឡើងវិញហើយបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់៕

ប្រធានាធិបតីចិនលោកXi Jinping។Xinhua


Powered by Blogger.