កម្ពុជា​មា​ន​មោទន​ភា​ពដែលក្លាយជាសមា​ជិកក្រុមប្រឹក្សាស​ម្របសម្រួល​ក​ម្មវិធីUNA​IDS

 កម្ពុជា​បាន​សំដែង​នូវ​មោទនភាព​ដែល​បាន​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សម្របសម្រួល​កម្មវិធី​នៃ​កម្មវិធី​រួម​របស់​អង្គការ​សហ​ប្រជាជាតិស្តីពី​មេរោគ​អេដស៍/ជំងឺ​អេដស៍(UNAIDS)។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅវិមានសន្តិភាព នាថ្ងៃសុក្រថា “ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពដែលត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិធ្វើជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី UNAIDS កាលពីថ្ងៃទី៥ ខែមេសានៅទីក្រុងញូវយ៉ក”។កម្ពុជារួម​ជាមួយ​ឥណ្ឌា​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដើម្បី​បំពេញ​តំណែងឆ្នើម​ពី​រដ្ឋ​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​អាណត្តិការងារចាប់​ពី​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ ២០២៣និង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៥ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ។យោងតាមUNAIDSក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីដឹកនាំ UNAIDSជាមួយតំណាងរដ្ឋាភិបាលចំនួន២២មកពីគ្រប់តំបន់ភូមិសាស្រ្ត អ្នកឧបត្ថម្ភ UNAIDS និងតំណាង៥នៃអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសមាគមអ្នកផ្ទុកមេរោគអេដស៍ផងដែរ៕ AKP/Khmer Times



Powered by Blogger.