លោកT​​rumpគូ​សបញ្ជាក់ផែ​នទី​បង្ហាញផ្លូវ​​ដើម្បីបញ្ចប់ជ​​​ម្លោះរុស្ស៊ី​-អ៊ុយក្រែន

អតីតប្រធានាធិបតីអាមេរិកលោកDonald Trumpបាននិយាយថា ប្រសិនបើលោកជាប់ឆ្នោតឡើងវិញនៅឆ្នាំ២០២៤លោកអាចជួយរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់ជម្លោះ។អតីតប្រធានាធិបតីអាមេរិកDonald Trumpបាននិយាយដោយសំដៅលើលទ្ធភាពនៃការបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែនថា"សម្រាប់ខ្ញុំនេះគឺជាការងាយស្រួលពេក" ។លោក Trump បានប្រាប់អ្នកគាំទ្រនៅរដ្ឋផ្លរីដាកាលពីថ្ងៃទី២១ខែមេសាថា"សូម្បីតែមុនពេលដែលខ្ញុំអង្គុយនៅក្នុងការិយាល័យរាងពងក្រពើ។ប្រសិនបើខ្ញុំជាប់ឆ្នោតឡើងវិញ ខ្ញុំអាចដោះស្រាយជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ខ្ញុំនឹងដោះស្រាយវាឱ្យបានលឿន" ។ លោក​បាន​ពន្យល់​ថាលោក​បាន​ស្គាល់​ទាំង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​ប្រធានាធិបតី Volodymyr Zelensky។លោកជឿថាបើលោកចូលកាន់តំណែងរុស្ស៊ីនឹងមិនបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនទេ។ខណៈពេលដែលរិះគន់គោលនយោបាយរបស់ប្រធានាធិបតីដែលកំពុងកាន់អំណាច Joe Biden លោក Trump បានពណ៌នាលោកថាជា "បេក្ខជនតែមួយគត់" ដែលអាចជួយសហរដ្ឋអាមេរិកឱ្យជៀសផុតពីសង្គ្រាមលោកលើកទី៣។នេះមិនមែនជាលើកទី១ទេដែលលោក Trump ជឿជាក់លើសមត្ថភាពរបស់គាត់ក្នុងការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។កាល​ពី​ខែ​មុន លោក​បាន​ទទូច​យ៉ាង​ហោច​ណាស់២ដង​ថា វា​ត្រូវ​ចំណាយ​ពេល​ត្រឹម​តែ២៤ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ការ​នេះ ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ឡើង​វិញ។កិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនបានជាប់គាំងតាំងពីឆ្នាំមុនមកម្ល៉េះ។ ភាគី​ទាំង​២បាន​បញ្ជាក់​ថា ពួកគេ​នៅ​តែ​បើក​ការ​ចរចា។ប៉ុន្តែ​ភាគី​ទាំង​២មិន​ទទួល​យក​លក្ខខណ្ឌ​របស់​ភាគី​ម្ខាង​ទៀត​ឡើយ។កាលពីខែតុលាឆ្នាំមុន ប្រធានាធិបតី Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយដែលមិនព្រមចរចាជាមួយសមភាគីរុស្ស៊ីលោកPutinបន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ចូលខេត្តចំនួន៤របស់អ៊ុយក្រែន។ប្រទេសមួយចំនួនបានបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការសម្រុះសម្រួលដើម្បីបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន។ប៉ុន្តែរហូតមកដល់ពេលនេះមានការរីកចម្រើនតិចតួចដោយសារតែភាគីនានាមិនអាចយល់ព្រមលើស្ថានភាពនៃអ្នកសម្របសម្រួលរបស់ប្រទេសទាំងនេះ៕ប្រភពRT

អតីតប្រធានាធិបតីអាមេរិកលោកDonald Trump។AFP


Powered by Blogger.