អូស្ត្រាលី​ហា​ម​​ឃាត់​TikTokលើ​​ឧបករ​​ណ៍រដ្ឋា​ភិបាល

 ប្រទេសអូស្ត្រាលីដែលជាប្រទេសនៃសម្ព័ន្ធភាពស៊ើបការណ៍សម្ងាត់"Five Eyes"បានប្រកាសហាមឃាត់កម្មវិធីTikTokនៅលើឧបករណ៍របស់រដ្ឋាភិបាលដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ប្រទេសអូស្ត្រាលីបានចូលរួមជាមួយបណ្តាប្រទេសលោកខាងលិចផ្សេងទៀតក្នុងការហាមឃាត់ការប្រើប្រាស់TikTokនៅលើឧបករណ៍រដ្ឋាភិបាលខណៈដែលកម្មវិធីវីដេអូដែលបង្កើតឡើងដោយក្រុមហ៊ុនចិននេះស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងជុំវិញបញ្ហាសុវត្ថិភាពនិងឯកជនភាព។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អូស្ត្រាលីលោក Mark Dreyfus បានប្រកាសហាមប្រាមកាលពីថ្ងៃទី៤ខែមេសា បន្ទាប់ពីទទួលបានអនុសាសន៍ពីភ្នាក់ងារស៊ើបការណ៍សម្ងាត់និងសន្តិសុខ។ លោក​បាន​បន្ត​ថាបទបញ្ជា​នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។អូស្ត្រាលី​បាន​ក្លាយ​ជា​ប្រទេសហាមឃាត់កម្មវិធីTikTokបន្ទាប់​ពី​ប្រទេស​អង់គ្លេស អាមេរិក និង​កាណាដា​បាន​ប្រកាស​វិធានការ​ស្រដៀង​គ្នា​នេះ។ទន្ទឹមនឹងនេះសភានូវែលសេឡង់ដែលជាសមាជិកនៃសម្ព័ន្ធភាពស៊ើបការណ៍សម្ងាត់ក៏បានបញ្ជាឱ្យលុបកម្មវិធីនេះចេញពីគ្រប់ឧបករណ៍ដែរ។ប្រទេសន័រវេសនិងសភាអឺរ៉ុបបានធ្វើការផ្លាស់ប្តូរស្រដៀងគ្នា។ កាលពីសប្តាហ៍មុនប្រភពបាននិយាយថាទីស្នាក់ការកណ្តាលរបស់អង្គការ NATOហាក់ដូចជាបានហាមឃាត់បុគ្គលិកពីការទាញយកកម្មវិធីទៅកាន់ឧបករណ៍ដែលផ្គត់ផ្គង់ដោយNATO ។រហូតមកដល់ពេលនេះមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថា រដ្ឋាភិបាលចិនមានសិទ្ធិចូលប្រើទិន្នន័យអ្នកប្រើប្រាស់ TikTok នោះទេ ហើយគ្មានរដ្ឋាភិបាលណាមួយចេញការហាមឃាត់លើកម្មវិធីនេះនៅលើឧបករណ៍ផ្ទាល់ខ្លួននោះដែរ៕ប្រភពGuardian

កម្មវិធីTikTokនៅលើទូរសព្ទដៃក្នុងរូបថតនេះថតនៅថ្ងៃទី១៣ខែកក្កដា ឆ្នាំ ២០២១។ រូបថត៖Reuters

Powered by Blogger.