រុស្ស៊ី​បង្កើត​មូ​​លនិ​ធិ​គាំទ្រ​ទាហា​ន​ដែ​​ល​​កំពុង​ប្រយុទ្ធ​នៅ​​អ៊ុយក្រែ​ន(TASS,​AFP)

 ប្រធានាធិបតីPutinបានចុះហត្ថលេខាលើក្រឹត្យមួយបង្កើតមូលនិធិពិសេសមួយដើម្បីគាំទ្រទាហានដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែននិងក្រុមគ្រួសាររបស់ពួកគេ។ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានអនុម័តលើការបង្កើតមូលនិធិជាតិពិសេសមួយដើម្បីគាំទ្រ "អ្នកការពារមាតុភូមិ"។នេះបើយោងតាមក្រឹត្យដែលបានចេញផ្សាយនៅលើគេហទំព័ររដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃនេះ។ វិធានការនេះមានគោលបំណងជួយ "ធានាបាននូវជីវិតសមរម្យ"សម្រាប់ទាហានរុស្ស៊ីដែលចូលរួមក្នុងប្រតិបត្តិការនៅអ៊ុយក្រែននិងប្តីប្រពន្ធនិងកូនរបស់ពួកគេ។នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ធ្លាប់បានពន្យល់ថា មូលនិធិនឹងផ្តល់ការគាំទ្រផ្នែកច្បាប់ សង្គម ផ្លូវចិត្ត និងផ្នែកវេជ្ជសាស្ត្រ រួមទាំងការស្តារនីតិសម្បទាក៏ដូចជាការស្វែងរកការងារឬការសិក្សាផងដែរ។លោកប្រធានាធិបតីPutinបានប្រកាសជាលើកដំបូងអំពីចេតនារបស់លោកក្នុងការបង្កើតមូលនិធិមួយដើម្បីគាំទ្រដល់ទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែននៅពេលដែលលោកបានអានសុន្ទរកថារដ្ឋកាលពីថ្ងៃទី២១ខែកុម្ភៈ នៅពេលដែលយុទ្ធនាការរបស់ទីក្រុងម៉ូស្គូជិតនឹងបញ្ចប់១ឆ្នាំ។ ថៅកែវិមានក្រឹមឡាំងបាននិយាយថាមូលនិធិគួរតែចាប់ផ្តើមប្រតិបត្តិការនៅគ្រប់តំបន់ទាំងអស់នៃប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ។"បេសកកម្មរបស់យើងគឺជួយដល់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ខ្ញុំ និងពួកយើងទាំងអស់គ្នាយល់ថាស្ថានភាពលំបាកយ៉ាងណាសម្រាប់ឪពុកម្តាយប្រពន្ធនិងកូនៗរបស់ទាហានដែលបានស្លាប់។ ឪពុករបស់ពួកគេបានកើត និងធំធាត់ជាអ្នកការពារមាតុភូមិ" Putinបាននិយាយនៅពេលនោះ។រុស្ស៊ីកម្រនឹងផ្តល់ការប៉ាន់ប្រមាណអំពីជនរងគ្រោះដោយយោធាក្នុងអំឡុងពេលប្រតិបត្តិការនៅអ៊ុយក្រែនណាស់។លើកចុងក្រោយដែលទីក្រុងម៉ូស្គូបានធ្វើបច្ចុប្បន្នភាពវាគឺខែកញ្ញាឆ្នាំ២០២២នៅពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានប្រកាសថាទាហានជាង៥,៩០០នាក់ត្រូវបានសម្លាប់៕

ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។Reuters

Powered by Blogger.