រុស្ស៊ី​នឹង​​ដាក់ពង្រា​យអាវុធនុ​យក្លេអ៊ែរ​នៅ​ជិ​តព្រំដែន​​បេឡា​រុស្ស-ណា​តូ(Reuters,​Interfax)

រុស្ស៊ី​បាន​និយាយ​ថាខ្លួន​នឹង​ដាក់​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ជិត​ព្រំដែន​ភាគ​ខាង​លិច​នៃ​ប្រទេស​បេឡារុសជា​តំបន់​មួយ​ជិត​នឹង​ប្រទេស​ទាំង​៣របស់​ណាតូ។ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបេឡារុស លោក Boris Gryzlov បាននិយាយប្រាប់ទូរទស្សន៍ CTV Belarus នៅថ្ងៃទី២ខែមេសា ថា សព្វាវុធ"នឹងត្រូវបានបញ្ជូនទៅកាន់ព្រំដែនភាគខាងលិចនៃរដ្ឋសហភាព និងបង្កើនសន្តិសុខ។រដ្ឋសហភាពត្រូវបានបង្កើតឡើងដោយរុស្ស៊ី និងបេឡារុស្សក្នុងឆ្នាំ១៩៩៩ជាមួយនឹងផែនការបង្កើតគណៈរដ្ឋមន្ត្រីសភា និងតុលាការក៏ដូចជាស្ថាប័នផ្សេងៗទៀត។ ទោះបីជាផែនការនេះមិនទាន់សម្រេចក៏ដោយ។ប៉ុន្តែរុស្ស៊ីនិងបេឡារុស្ស មានទំនាក់ទំនងដៃគូសេដ្ឋកិច្ចនិងនយោបាយជិតស្និទ្ធ។Gryzlov មិនបានបញ្ជាក់ពីទីតាំងនៃអាវុធនោះទេ។ប៉ុន្តែបានបញ្ជាក់ថា កន្លែងផ្ទុកអាវុធនឹងត្រូវបញ្ចប់នៅថ្ងៃទី១ខែកក្កដាតាមសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។យោងតាមលោក Gryzlov រុស្ស៊ី និងបេឡារុស្សត្រូវធ្វើសកម្មភាពដើម្បីបង្កើនសន្តិសុខក្នុងបរិបទដែលអាវុធនុយក្លេអ៊ែររបស់អាមេរិកត្រូវបានដាក់ពង្រាយក្នុងបណ្តាប្រទេសអឺរ៉ុបដូចជាអ៊ីតាលី បែលហ្ស៊ិក ហូឡង់ អាល្លឺម៉ង់ និងតួកគី។ប្រធានាធិបតី​Putin​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មីនា​ថារុស្ស៊ី​នឹង​ដាក់​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​បេឡារុស្ស។ ចៅហ្វាយ​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា ទង្វើ​នេះ​មិន​ធម្មតា​ទេ ហើយ​អាមេរិក​ក៏​បាន​ធ្វើ​ដូចគ្នា​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ លោក​បាន​ទទូច​ថាលោកមិន​បាន​ផ្ទេរ​ការគ្រប់គ្រង​អាវុធ​ទៅ​ទីក្រុងMinsk ទេ។បេឡារុស្ស មានព្រំប្រទល់ជាប់ខាងលិច ដោយសមាជិកអង្គការណាតូចំនួន៣ គឺប៉ូឡូញ លីទុយអានី និងឡាតវី។ ទីក្រុងMinskបានអនុញ្ញាតឱ្យទីក្រុងម៉ូស្គូប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន។ ប្រធានាធិបតីបេឡារុស Alexander Lukashenko បាននិយាយកាលពីថ្ងៃទី៣១ខែមីនាថា លោកខាងលិចកំពុង "សមគំនិតដើម្បីឈ្លានពានបេឡារុស"ហើយថាការដាក់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនឹងជួយការពារប្រទេសពីការគំរាមកំហែង។អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមានក្បាលគ្រាប់តូចៗដែលត្រូវបានរចនាឡើងសម្រាប់ប្រើក្នុងការវាយប្រហារដែលមានកម្រិតនៅលើសមរភូមិ ជាជាងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ។ប្រធានាធិបតីអាមេរិកលោក Joe Biden បានរិះគន់ផែនការរបស់រុស្ស៊ី ដោយហៅវាថាជាការផ្លាស់ប្តូរ "គ្រោះថ្នាក់"។ ទន្ទឹមនឹងនេះសហភាពអឺរ៉ុប (EU)បានអំពាវនាវដល់បេឡារុស្សកុំឲ្យរុស្ស៊ីដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រលើទឹកដីរបស់ខ្លួន ដោយគំរាមដាក់ទណ្ឌកម្មបន្ថែមទៀតលើទីក្រុង Minsk ។ ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក AnatolyAntonovកាលពីថ្ងៃទី២៨ខែមីនាបានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះ "ភាពពុតត្បុត"នៅពេលរិះគន់ទីក្រុងម៉ូស្គូពីព្រោះសហរដ្ឋអាមេរិកក៏បានដាក់អាវុធនៅអឺរ៉ុបផងដែរ។គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីចែងថា ប្រទេសនេះអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរបានប្រសិនបើរងការវាយប្រហារនុយក្លេអ៊ែរឬប្រឈមមុខនឹងការវាយប្រហារដោយអាវុធធម្មតាដែលគំរាមកំហែងដល់ "អត្ថិភាព"នៃរដ្ឋរុស្ស៊ី៕

លោក Boris Gryzlovឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបេឡារុស្ស។ រូបថត៖ TASS ។

Powered by Blogger.