កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងជប៉ុនចេញបញ្ជាជម្លៀសជាបន្ទាន់(Reuters,AFP)
កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅក្នុងសមុទ្រដែលជំរុញឱ្យរដ្ឋាភិបាលជប៉ុនចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយដោយសុំឱ្យប្រជាជននៅកោះ(Hokkaido)ហុកកៃដូជម្លៀសខ្លួនទៅកាន់ទីជម្រកប្រកបដោយសុវត្ថិភាព។
ការបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីបHwasong-17 នៅក្នុងរូបថតរបស់កូរ៉េខាងជើង ដែលចេញផ្សាយកាលពីចុងខែមីនា រូបថត៖KCNAអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងចូលទៅក្នុងដែនទឹកភាគខាងកើតឧបទ្វីបកាលពីព្រឹកមិញ។ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតដូចជាប្រភេទ រយៈចម្ងាយ និងរយៈកម្ពស់នៃគ្រាប់មីស៊ីលនោះទេ។ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់របាយការណ៍នេះផងដែរដោយនិយាយថាទីក្រុងព្យុងយ៉ាង "ហាក់ដូចជាបានបាញ់មីស៊ីលផ្លោង"។ប្រព័ន្ធប្រកាសអាសន្នJ-Alert របស់ប្រទេសជប៉ុនបានចេញបញ្ជាជម្លៀសប្រជាជននៅភាគខាងជើងនៃកោះHokkaidoដោយស្នើឱ្យពួកគេស្វែងរកទីជំរកសុវត្ថិភាពជាបន្ទាន់នៅក្នុងសំណង់រឹងមាំឬលេណដ្ឋានក្រោមដីដោយសារតែហានិភ័យនៃបំណែកគ្រាប់មីស៊ីលធ្លាក់មកលើកោះនេះ។ ទីក្រុងតូក្យូក៏បានព្រមានយន្តហោះដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ជុំវិញកោះHokkaidoអំពីហានិភ័យនៃការធ្លាក់កម្ទេចកម្ទីមីស៊ីល។ក្រោយមករដ្ឋាភិបាលជប៉ុនបានប្រកាសថាមីស៊ីលនេះលែងមានលទ្ធភាពចុះចតលើកោះHokkaidoទៀតហើយ។ហើយបានដកបទបញ្ជាជម្លៀសចេញពីតំបន់នេះ មុនពេលឆ្មាំសមុទ្រជប៉ុនប្រកាសថាមីស៊ីលបានធ្លាក់ចូលទៅក្នុងសមុទ្រ។កូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បាននិយាយថា មេដឹកនាំលោកKim Jong-unបានចូលរួមកិច្ចប្រជុំពង្រីកនៃគណៈកម្មការយោធាមជ្ឈិមកាលពីថ្ងៃទី១០ ខែមេសាដោយបញ្ជាឱ្យពង្រឹងបន្ថែមទៀតនូវសមត្ថភាពទប់ស្កាត់សង្គ្រាមរបស់ប្រទេសក្នុង "ល្បឿនដ៏លឿន" ដែលកំពុងកើនឡើង"ជាក់ស្តែង។កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងពី "ការបង្កើនសកម្មភាពដើម្បីធ្វើសង្គ្រាមឈ្លានពាន"ដោយយោងទៅលើសមយុទ្ធរួមគ្នានាពេលថ្មីៗនេះដោយកត់សម្គាល់ថាពួកគេរៀបចំសម្រាប់សង្គ្រាមទាំងអស់ ហើយបានបង្ខំឱ្យទីក្រុងព្យុងយ៉ាងពិចារណា "ការអនុវត្តជាក់ស្តែង” រួមទាំងវិធានការយោធា។សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅដើមខែនេះក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយនឹងការប្រមាញ់ និងស្វែងរកនិងជួយសង្គ្រោះផងដែរ។ សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ USS Nimitz រួមជាមួយនឹងនាវាពិឃាត USS Wayne E. Meyer និង USS Decatur ដើម្បីចូលរួម។ កូរ៉េខាងត្បូងបានដាក់ពង្រាយនាវាពិឃាត Yulgok YiYi, Choe Yeong, Daejoyeong និងនាវាដឹកជញ្ជូន Soyang ខណៈដែលប្រទេសជប៉ុនបានចល័តនាវាពិឃាត JS Umigiri ។លើកចុងក្រោយដែលអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នាគឺនៅខែកញ្ញា ឆ្នាំ២០២២។ នេះក៏ជាសមយុទ្ធស្វែងរកនិងសង្គ្រោះរួមលើកដំបូងរវាងប្រទេសទាំង៣ក្នុងរយៈពេល៧ឆ្នាំមកនេះ៕
ទីតាំងនៃប្រទេសកូរ៉េនិងកោះហុកកៃដូជប៉ុន។រូបភាព៖CBS News
Post a Comment