បាតុកររំខានសុន្ទរកថារបស់លោកMacron
បាតុករជាច្រើននាក់បានស្រែកហ៊ោនិងរំខានប្រធានាធិបតីបារាំងEmmanuelMacronនៅពេលលោកនិយាយអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសហូឡង់។"តើលទ្ធិប្រជាធិបតេយ្យបារាំងនៅឯណា?តាំងពីពេលណាទើបយើងបាត់បង់វា?"ក្រុមអ្នកតវ៉ាកាលពីថ្ងៃទី១១ខែមេសាបានស្រែកនៅខាងក្នុងរោងមហោស្រព Amare នៅទីក្រុងឡាអេ ប្រទេសហូឡង់ ជាកន្លែងដែលប្រធានាធិបតីMacronថ្លែងសុន្ទរកថា។លោកឆ្លើយថា"ខ្ញុំអាចឆ្លើយសំនួរបាន។ប្រសិនបើអ្នកទុកពេលអោយខ្ញុំ"។ ទន្ទឹមនឹងនេះបាតុករ២នាក់បានលើកបដាពណ៌លឿងដែលមានសារប្រឆាំងលោក Macron។ដោយប្រឈមមុខនឹងស្ថានការណ៍មិននឹកស្មានដល់ មន្ត្រីសន្តិសុខបាននាំក្រុមបាតុករចេញពីសាលបន្ទាប់ពីប្រហែល១នាទី។ នៅខាងក្រៅ ក្រុមបាតុករជាង ២០នាក់បានបន្តស្រែកពាក្យស្លោកប្រឆាំងនឹងថ្នាក់ដឹកនាំបារាំង។លោកប្រធានាធិបតី Macron ក្រោយមកបាននិយាយថា ការជជែកដេញដោលក្នុងសង្គមគឺ"សំខាន់ណាស់" ហើយថាលោក "អាចឆ្លើយសំណួររបស់មនុស្សទាំងអស់អំពីអ្វីដែលយើងកំពុងពិភាក្សានៅក្នុងប្រទេសបារាំង" ។ទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថា អ្នកដែល «ធ្វើអ្វីដែលខ្លួនចង់»ដើម្បីប្រឆាំងនឹងច្បាប់ដែលខ្លួនប្រឆាំងនឹង«ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់»។ប្រធានាធិបតី Macron កំពុងប្រឈមមុខនឹងការតវ៉ានិងកូដកម្មជាបន្តបន្ទាប់នៅក្នុងប្រទេសបារាំងប្រឆាំងនឹងច្បាប់ដើម្បីបង្កើនអាយុសោធននិវត្តន៍ដែលលោកបានអនុម័ត។ អ្នកជំនាញខ្លះព្រមានថាច្បាប់កំណែទម្រង់សោធននិវត្តន៍នឹងប៉ះពាល់ដល់ផ្នែកជាច្រើននៃសង្គមបារាំង។ប៉ុន្តែវណ្ណៈកម្មករដែលគ្មានជំនាញនឹងរងទុក្ខច្រើនបំផុត។ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Macron បានពន្យល់ថាកំណែទម្រង់សោធននិវត្តន៍គឺចាំបាច់ដើម្បីរក្សាម៉ាស៊ីនទាំងមូលឲ្យមាននិរន្តរភាព។ក្រុមប្រឹក្សាប្រឹក្សាសោធននិវត្តន៍របស់បារាំងប៉ាន់ប្រមាណថាប្រព័ន្ធសោធននិវត្តន៍របស់បារាំងនឹងដំណើរការក្នុងឱនភាពប្រហែល ១០.៧៣ពាន់លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២២ដល់ឆ្នាំ២០៣២៕ប្រភពAFP
ប្រធានាធិបតីបារាំង Emmanuel Macron ថ្លែងនៅសាលមហោស្រព Amare ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ថ្ងៃទី១១ ខែមេសា។ រូបថត៖ AFP
Post a Comment