នេ​​ប៉ា​​ល់​ជូ​ន​អង្ករ​ប្រភេទ​K​a​l​an​a​m​a​kដ​​ល់​​នាយ​ករ​ដ្ឋមន្ត្រី​ហ៊ុន​ ​​​សែន​

 អង្ករ​ប្រភេទ​ K​a​l​an​am​a​k ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ប្រវត្តិ​យូរអង្វែង​មក​ហើយ​តាំងពី​សម័យ​ពុទ្ធសករាជ​ ​ហើយ​អង្ករ​ប្រភេទ​នេះ​មក​នឹង​ត្រូវ​យក​ពី​ឧទ្យាន​លុម្ពិនី​មក​កម្ពុជា​ជាអំណោយ​។​ក្នុង​ឱកាស​បុណ្យ​វិសាខបូជា​លើក​ទី​២​៥​៦​៧​ ​លោក​ B​h​i​ks​h​u ​Me​t​t​e​y​y​a​ ​អនុប្រធាន​មូលនិធិ​អភិវឌ្ឍន៍​ ​L​u​m​bin​i​ B​h​i​ks​h​u ​Me​t​t​e​y​y​a​ ​នឹង​ប្រគល់​អង្ករ​ប្រភេទ​ K​a​l​an​am​a​k ​ដល់សម្តេច​ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​លោក​បាន​បន្ថែម​ថា​ ​អង្ករ​ប្រភេទ​ K​a​l​an​am​a​k ​មាន​ប្រភព​មកពី​ឧទ្យាន​លុម្ពិនី​ ​ដែល​ជា​ទីកន្លែង​កំណើត​របស់​ព្រះពុទ្ធ​នឹង​ត្រូវ​បាន​ផ្តល់​ជាអំណោយ​ជូន​សម្តេចនាយក​រដ្ឋ​ម​ន្រ្តី​ក្នុង​ពិធីបុណ្យ​សា​សា​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២​​ខែ​ឧសភា​។​ជាមួយគ្នា​នេះ​ ​លោក​ C​hand​r​a​ ​P​r​a​k​ash​ ​Path​a​k ​មកពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​និង​ទេសចរណ៍​ ​L​u​m​bin​i​ ​A​g​ro ​Tourism​ ​និង​បាន​ប្រគល់​អង្ករ​ K​a​l​an​am​a​k ​ដល់​លោក​ B​h​i​ks​h​u ​Me​t​t​e​y​y​a​ ​កាលពី​ថ្ងៃសុក្រ​។​ ​មជ្ឈមណ្ឌល​នេះ​បាន​នឹង​កំពុង​ដាំ​ដុះ​និង​ផ្សព្វផ្សាយ​អង្ករ​ប្រភេទ​នេះ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ ​។​​វា​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ថា​ ​ពិធីបុណ្យ​ស្រូវ​ត្រូវ​បាន​ប្រារព្ធ​នៅ​ក្នុងស្រុក​ ​T​i​l​aura​ko​t​ ​ដោយ​ដាំ​ពូជស្រូវ​ K​a​l​an​am​a​k ​។​ ​លោក​ B​h​i​ks​h​u ​Me​t​t​e​y​y​a​ ​ក៏បាន​លើកឡើង​ទៀត​ថា​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ឲ្យ​អភិ​រក្ស​ពូជស្រូវ​នេះ​ដោយ​លើកឡើង​អំពី​សារៈសំខាន់​របស់​វា​ក្នុង​សម័យ​ពុទ្ធកាល​។​អង្ករ​ប្រភេទ​នេះ​សម្បូរទៅដោយ​ប៉ូ​តា​ស្យូ​ម​ ​ប្រូតេអ៊ីន​ ​ជាតិ​សរសៃ​ ​វីតាមីន​ B ​ជាតិ​ដែក​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​។​ ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​កសិកម្ម​នេ​ប៉ា​ល់ (N​ARC​) ​ក៏បាន​បង្កើត​ពូជស្រូវ​ល្អ​​និង​ដាក់ឈ្មោះ​វា​ថា​ Su​d​d​h​o​d​an​a​ K​a​l​an​am​a​k៕M​y​ ​Republic​a​/KhmerTimes

​រូបភាព​អង្ករ​ K​a​l​an​ma​k ​។​ S​a​has​a​/KhmerTimes

Powered by Blogger.