IC​J​ស្នើ​ក្រុម​​​ហ៊ុន​ហ្វេសប៊ុក​ពិ​និត្យ​ករ​ណី​​ស​ម្តេចហ៊ុន សែន​​ប្រើប្រាស់​ស​ម្តី​ហិង្សា​តា​ម​បណ្តា​ញ​ស​ង្គម

 គណៈកម្មាធិការ​នៃក្រុម​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​ICJ​ស្នើ​ឱ្យ​ក្រុមហ៊ុន​Meta​ ពិនិត្យ​លើ​ករណី​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍ហិង្សា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក​ដែល​ជា​វេទិកា​សម្តេច​យក​ទៅ​គំរាម​កំហែង​ដៃគូ​ប្រកួត​នយោបាយ​របស់​ខ្លួន។​ សម្រាប់ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​លើ​ការ​តស៊ូ​មតិនិង​សិទ្ធិ​មនុស្ស​ខាង​លើ​នេះ​ចាត់​ទុក​ថាសម្តី​ហិង្សា​របស់​សម្តេចហ៊ុន សែន ​គឺ​ជា​ក្តី​កង្វល់​មួយ​ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​មេត្តា​ពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់។​ក្នុងសេចក្តីថ្លែងការណ៍ចំនួន៥សន្លឹករបស់គណៈកម្មាធិការនៃក្រុមអ្នកជំនាញច្បាប់អន្តរជាតិ ICJ ដែលផ្ញើទៅកាន់ក្រុមហ៊ុនមេតាគឺICJ តម្រូវឱ្យក្រុមហ៊ុន មេតាវាយតម្លៃលើករណីប្រើប្រាស់សម្តីហិង្សារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែនតាមប្រព័ន្ធផ្សាយផ្សព្វសង្គមឱ្យស្របទៅតាមច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ពិសេសឱ្យអនុលោមទៅតាម គោលការណ៍នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR)ក៏ដូចជាស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស។ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រើក និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ពីស្គន់ទៅក្រុងកំពង់ចាមកាលពីថ្ងៃទី០៨ខែមករាសម្តេចហ៊ុនសែនបានព្រមានចាត់វិធានការតាមផ្លូវច្បាប់និងប្រើប្រាស់អំណាចរបស់សម្តេចកម្ចាត់កម្លាំងអ្នកនយោបាយណាមួយដែលហ៊ានចេញមុខវាយប្រហារគណបក្សប្រជាជនកម្ពុជា។ត្រង់ចំណុចនេះ សម្តេចហ៊ុនសែនសង្កត់ធ្ងន់ថាសម្តេចនឹងមិនឱ្យបុគ្គលណាមួយចោទប្រកាន់បក្សសម្តេចថាជាចោរមួយជីវិតឡើយហើយសម្តេចនឹងត្រូវបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត។បើតាមវីដេអូផ្សាយផ្ទាល់ចេញពីគេហទំព័ររបស់សម្តេចហ៊ុន សែននៅថ្ងៃដដែលនោះសម្តេចក៏បានអះអាងថា ជម្រើសដែលលោកត្រៀមអនុវត្តចំពោះអ្នកប្រឆាំងគឺតាមផ្លូវច្បាប់ និងការប្រើដំបង។ក្រោយសម្តេចនាយករដ្ឋមន្ត្រីថ្លែងសារបែបនេះ អង្គការអន្តរជាតិICJចាត់ទុកថាជាសម្តីហិង្សានិងមានចេតនាគំរាមកំហែងដល់ដៃគូនយោបាយស្របពេលដែលស្ថានភាពនៃសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្តដាឆ្នាំ២០២៣ខាងមុខកំពុងបន្តដាំក្បាលចុះ។តាមសេចក្តីថ្លែងការណ៍ដដែល ICJ សង្កេតឃើញថាសម្តេចហ៊ុន សែន និងក្រុមអាជ្ញាធរ បន្តសកម្មភាពយ៉ាងសកម្មដើម្បីបំបិទសម្លេងអ្នកប្រឆាំងតាមរយៈការថ្លែងសារគំរាមឬព្រមានចាប់ខ្លួនចំពោះអ្នកដែលហ៊ានរិះគន់មកលើសម្តេចក៏ដូចជាគណបក្សរបស់សម្តេច។ ខណៈ ICJ​ ព្រួយបារម្ភថា ការរំលោភសិទ្ធិមនុស្ស និងការបង្ក្រាបអ្នកប្រឆាំងនឹងបន្តកើនឡើងមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នាខែកក្តដា ឆ្នាំ២០២៣។តែយ៉ាងណា នៅថ្ងៃចន្ទម្សិលមិញក្នុងពិធីសម្ពោធមន្ទីរពេទ្យមួយក្នុងខេត្តត្បួងឃ្មុំក្រោមជំនួយរបស់ជប៉ុនសម្តេចហ៊ុនសែនបានឆ្លើយតបថាសម្តេចមិនប្រើពាក្យពេចន៍ហិង្សាអ្វីឡើយ។ផ្ទុយទៅវិញសម្តេចប្រើតែច្បាប់មួយមុខប៉ុណ្ណោះ។សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា រាល់ពាក្យសម្តីធ្ងន់ៗរបស់សម្តេចនាយករដ្ឋមន្ត្រីនៅលើតាមបណ្តាញសង្គមនាពេលកន្លងមកគឺដើម្បីកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលមានចេតនាទាញកម្ពុជាឱ្យធ្លាក់ចូលវិបត្តិសង្គ្រាមនិងម្យ៉ាងវិញទៀត ដើម្បីធានាបានការបោះឆ្នោតថ្នាក់ជាតិឱ្យមានភាពរលូន៕RFI

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាង ៦​ពាន់​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា។រូបភាព៖asianews

Powered by Blogger.