ជោគជតារាសី សម្រាប់ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃសម្រាប់ថ្ងៃសៅរ៍​ ៣កើត​ ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះឡើងខ្ពស់ត្រដែត។ ទំនាយទាយថា មិនថាតែការងារនោះលំបាកមានឧបសគ្គយ៉ាងណា​ក៏គង់លោកអ្នកមានសមត្ថភាពអាចឆ្លងផុតដល់ត្រើយ។ ចំពោះបញ្ហាស្នេហានិងគ្រួសារគឺ មានសុភមង្គល ស្អិតល្មួតល្អណាស់។

ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ល្អបង្គួរ។ ទំនាយទាយថា លោកអ្នកនឹងជួបនូវសត្វនាំលាភមកពីទិញខាងត្បូង។ ចូររក្សាសិលក្នុងចិត្ត​ហើយសង្កត់គុណធម៌ឱ្យបានខ្ពស់ នោះជីវិតនឹងកាន់តែឧត្ដម។ ចំពោះរឿងគ្រួសារ និងស្នេហាគឺមានតែភាពផ្អែមល្ហែម។

ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា រាល់របររកស៊ី និងដំណើរជិតឆ្ងាយរបស់អស់លោកអ្នកគឺសមប្រកបដោយសេចក្ដីសុខបរិបូណ៍ គ្មានឧបសគ្គអ្វីមករារាំងបានឡើយ។ ពោល គឺសុខទាំងផ្លូវកាយ សុខទាំងផ្លូវចិត្ត។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា គឺសែនត្រជាក់ត្រជុំ ហើយស្រទន់ថ្លាប្រៀបដូចដួងតារានារដូវលំហើយ។​

ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីធ្លាក់ចុះ។ ថ្ងៃនេះទំនាយទាយថា លោកអ្នកនឹងត្រូវគេមកតាមទារផលកម្មចាស់ដែលលោកអ្នកធ្លាប់ប្រព្រឹត្តមិនល្អទៅលើគេ។ ចូរគ្រាន់តែត្រៀមចិត្តទទួល ហើយផ្ដល់ចិត្តខន្តីនិងមេត្តានៅក្នុងខ្លួនឱ្យបានខ្ពស់។ សម្រាប់រឿងគ្រួសារ និងស្នេហា គឺមានបញ្ហាល្អក់កករខ្លះៗ។

ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង មធ្យម។ ក្នុងថ្ងៃនេះ ទំនាយទាយថា លោកអ្នកនឹងមានបញ្ហាខ្លះៗជាមួយអ្នកជិតខាង។ ប៉ុន្តែ ដោយការប្រកាន់ចិត្តខន្តីនោះបញ្ហាវាមិនអាចអូសបន្លាយធ្ងន់ធ្ងររហូតដល់ដោះស្រាយមិនបាននោះទេ។ ចំពោះរង្វង់គ្រួសារ និងស្នេហាគឺមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ។​

ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះឡើងខ្ពស់ត្រដែត។ ទំនាយទាយថា ពន្លឺនៃក្ដីសង្ឃឹមថ្មីកំពុងតែចាំងជះមករកលោកអ្នក។​ ចាប់យកឱកាសនេះ មិនថាតែមុខជំនួញឬកិច្ចការងារផ្សេងៗ លោកអ្នកនឹងសម្រេចផលជាវិជ្ជមាន។ ចំពោះក្នុងរង្វង់គ្រួសារ និងស្នេហា​ គឺថ្កុំថ្កើងប្រពៃណាស់។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថា រាល់របរជិតឆ្ងាយ និងកិច្ចការងាររបស់អស់លោកអ្នកគឺតែងតែទទួលផលសម្រេចគួរជាទីពេញចិត្ត។ ចំពោះបញ្ហាគ្រួសារនិងស្នេហា​គឺបញ្ចេញពន្លឺត្រចះត្រចង់គួរឱ្យស្ងប់ស្ងែង។

ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសីបង្គួរ។ លោកអ្នកនឹងបានជួបជជែកតវ៉ាជាមួយអ្នកពូកែវោហាសព្ទ រហូតបែកជាអូរហូរជាស្ទឹង ប៉ុន្តែលទ្ធផលដែលទទួលបានគឺមានវិជ្ជមានខ្លះ និងអវិជ្ជមានខ្លះ។ ចូរចេះចម្រាញ់យកតែអ្វីដែលជាឧត្ដមប្រយោជន៍ ដើម្បីជាចំណេះដឹងទៅថ្ងៃមុខ។ ងាកមកគ្រួសារ និងស្នេហា គឺមិនមានចោទជាបញ្ហាអ្វីទេ។

ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក រាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថា ថ្ងៃនេះលោកអ្នកគឺជាហនុមានដែលមានឫទ្ធិអំណាច ឆ្លងកាត់មហាសមុទ្របាន។ រាល់ឧបសគ្គតូចធំ លោកអ្នកអាចជន្នះបានដោយរលូន។ ចំពោះរឿងគ្រួសារ និងស្នេហា គឺល្អឧត្ដមប្រពៃណាស់។

ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ល្អបង្គួរ។ ទំនាយទាយថាលោកអ្នកនឹងទទួលបានលាភសំណាងពីមនុស្សដែលជំពាក់កម្មគ្នាមកជាយូរ។ ប៉ុន្តែចូរមានក្ដីមេត្តាដល់គេខ្លះ ដើម្បីឱ្យជីវិតលោកអ្នកកាន់តែស្រស់ថ្លា។ ចំពោះរឿងគ្រួសារ និងស្នេហា គឺត្រជាក់ត្រជុំល្អណាស់។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថាលោកអ្នកនឹងទទួលបានការស្រឡាញ់ចូលចិត្តពីចៅហ្វយនាយព្រោះតែកិច្ចការងារល្អដែលអ្នកបានធ្វើនាពេលកន្លងមក ហើយក៏មានឱកាសឡើងតំណែងផងដែរ។ ចំពោះស្នេហានិងគ្រួសារ គឺសែនត្រជាក់ត្រជុំដូចទឹកអម្រិត។

ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះឡើងខ្ពស់ត្រដែត។ ទំនាយទាយថា រាល់កិច្ចការងារសព្វសារពើ ប្រព្រឹត្តទៅយ៉ាងរលូនគ្មានបញ្ហាអ្វីមករារាំងទេ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺ ត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី៕ 

Powered by Blogger.