លោ​កសៅ សំ​​រិតប្រគល់អំណោ​យ​ជូនប្រជា​​ព​លរដ្ឋចំនួន១​​០០គ្រួសារ​នៅក្រុងប៉ោ​យ​ប៉ែត

 បន្ទាយមានជ័យ៖រសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២៣លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តមបណ្ឌិតទូចវណ្ណៈប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ខាត់ ធា ចៅសង្កាត់និមត្ត ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់លោក Lie Qien Hua ហៅ Willy និងភរិយា ព្រមទាំងបុត្រ រស់នៅប្រទេសឥណ្ឌូនេស៊ី តាមរយៈព្រះគ្រូព្រហ្មមោលី ណយ ណេត ព្រះចៅអធិការវត្តរតនៈសុខសាន្ត អូរខៃដន និងជាអនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងប៉ោយប៉ែត ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ១០០គ្រួសារ នៅបរិវេណវត្តរតនៈសុខសាន្ត អូរខៃដន ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។អំណោយរបស់លោក Willy និងភរិយា ដែលលោក សៅ សំរិត និងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ នាឱកាសនោះក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ចំនួន ១៥គីឡូក្រាម មី ចំនួន ១កេស ស៊ុតមាន់ ចំនួន ៣០គ្រាប់ ប្រេងឆា ចំនួន ១ដប ទឹកត្រី ចំនួន ១ដប ស្ករស ចំនួន ១,៥០គីឡូក្រាម និងថវិកា ចំនួន ២០០បាត៕

















Powered by Blogger.