ឯក​ឧត្តមស សុ​​ខាដឹ​កនាំ​ហែក្បួនភូមិស៊ី​ហ្គេម​និងអាស៊ា​ន​ប៉ា​​រ៉ាហ្គេម​ក្នុងព្រឹត្តិការ​​​ណ៍អង្គរសង្ក្រាន្តឆ្នាំ​២០​២៣

សៀមរាប៖នៅរសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ឯកឧត្តមស សុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំហែក្បួនភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងពិធីដង្ហែក្បួនអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាទឹកដីខេត្តសៀមរាប។

សូមបញ្ជាក់ថា ឯកឧត្តម ស សុខា ប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០២៣ទទួលបន្ទុកដឹកនាំ ចាត់ចែង និងរៀបចំលើកម្មវិធី ចំនួន ៣ រួមមាន ៖ទី១. កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទី២. កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ និងទី៣. កម្មវិធីគុនល្បុក្កតោសម្រាប់តាំងបង្ហាញ សម្តែង និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ខែមេសាឆ្នាំ២០២៣៕
















Powered by Blogger.