អ្នក​សារ​ព័​​ត៌​មាន​មក​​​ពី​តំ​​បន់​​មេគង្គ-ឡាន​​ឆា​​ង​ទទួលបា​ន​កា​​រ​បណ្តុះប​ណ្តាល​​នៅ​​​​កម្ពុជា

កាលពីថ្ងៃពុធអ្នកសារព័ត៌មានជាង៦០នាក់មកពីប្រទេសទាំង៦ក្នុងតំបន់មេគង្គ-ឡានឆាងបានមកចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការចូលរួមប្រព័ន្ធផ្សព្វផ្សាយសម្រាប់តំបន់មេគង្គប្រកបដោយសន្តិភាពស្ថិរភាព និងវិបុលភាព។រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា(IRIC) នៃរាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយក្លិបអ្នកសារព័ត៌មានកម្ពុជា សិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានមេគង្គលើកទី២នឹងជួយអ្នកសារព័ត៌មានយល់កាន់តែច្បាស់អំពីនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នៃប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង។លោក គិន ភា អគ្គនាយក IRICបាននិយាយថាក្នុងរយៈពេល៣ថ្ងៃអ្នកចូលរួមនឹងទទួលបានការយល់ដឹងអំពីប្រព័ន្ធនយោបាយ និងការបោះឆ្នោត ទិដ្ឋភាពបរិស្ថាន និងសេដ្ឋកិច្ចសង្គម និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង។លោកបានបន្តថា សិក្ខាសាលានេះក៏ជាវេទិកាមួយដើម្បីបង្កើនការចែករំលែកព័ត៌មាន និងបណ្តាញរវាងអ្នកសារព័ត៌មានទូទាំងតំបន់មេគង្គ-ឡានឆាង។ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង  រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។មានប្រភពចេញពីខ្ពង់រាបទីបេប្រទេសចិន ទន្លេនេះត្រូវបានគេហៅថា ទន្លេឡានឆាង ក្នុងប្រទេសចិន និងត្រូវបានហៅថាទន្លេមេគង្គនៅពេលដែលហូរកាត់ប្រទេសចំនួន៤ផ្សេងទៀត មុនពេលហូរចូលទៅក្នុងសមុទ្រ៕ Xinhua/Khmer Times

អ្នកសារព័ត៌មានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានតំបន់មេគង្គនៅរាជបណ្ឌិត្យសភាកម្ពុជាក្នុងរាជធានីភ្នំពេញ។ KT/Pann Rachana/Khmer Times


Powered by Blogger.