ជោគជតារាសី សម្រាប់ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃសុក្រ ៩កើត​ ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ខ្ពស់ត្រដែត។ បើជាអ្នករកស៊ីជំនួញជួញដូរ នឹងមានលុយកាត់ហូរចូលដូចទឹក តែបើជាអ្នកធ្វើការបុគ្គលិក មន្ត្រីរាជការ ក៏នឹងទទួលបានអំណោយពីចៅហ្វាយនាយ ដោយសារតែលទ្ធផលការងារល្អរបស់អ្នក។ តែត្រូវប្រយ័ត្នពាក្យសម្ដី ខ្លាចលាភ ក្លាយជាស៊យ ។ ចំពោះជីវិតគ្រួសារ និងស្នេហា គឺមានភាពល្អប្រសើរ ពេកក្រៃកន្លង ។

ឆ្នាំឆ្លូវ៖ (ធាតុដីពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកអាចនឹងទទួលបានការស្រឡាញ់ ចោមរោមពីអ្នកផងទាំងពួង ដូច្នេះប្រសិនបើជាអ្នករកស៊ី និងមានលុយកាក់ ហូរចូលមិនដាច់ តែបើជាអ្នកធ្វើការ បុគ្គលិក មន្ត្រីរាជការ ក៏ទទួលបានការស្រឡាញ់ យកចិត្តទុកដាក់ពីសំណាក់ចៅហ្វាយនាយផងដែរ ។ ចំពោះស្នេហា មានភាពផ្អែមល្ហែម ល្អូកល្អិន យល់ចិត្តគ្នាទៅវិញទៅមក​ ។

ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ស្ថិតនៅមធ្យម ។ លោកអ្នកអាចនឹងមានរឿងរកាំរកូសបន្តិចបន្តួច នៅក្នុងគ្រួសារ ។ សម្រាប់អ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ អាចនឹងមានក្រុមហ៊ុន ឬស្ថាប័នផ្សេងមកទំនាក់ទំនង ចង់នាំទៅរកការងារថ្មី ប៉ុន្តែដាច់ខាតត្រូវគិតឱ្យបានច្រើនដង ថាគួរឬមិនគួរ ។ សម្រាប់ជីវិតស្នេហាគឺមានភាពរលូនធម្មតា មិនមានបញ្ហាចោទឡើយ ។

ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី​ ខ្ពស់ត្រដែត ។ លោកអ្នកនឹងពេញចិត្តជាមួយលទ្ធផលការងាររបស់អ្នក ហើយបើជាអ្នករកស៊ី ជំនួញជួញដូរតូចធំ នឹងទទួលបានលាភសក្ការៈធំពីការខិតខំប្រឹងប្រែង។ សម្រាប់ជីវិតគ្រួសារ ស្នេហា មានភាពសុខដុម ត្រជាក់ត្រជុំ ដូចទឹកអម្រឹត​ ។

ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ធ្លាក់ចុះ ។ លោកអ្នកនឹងមានអារម្មណ៍ធុញធប់ តប់ប្រមល់ ជាមួយការងារប្រចាំថ្ងៃ។ បើជាអ្នករកស៊ី ជំនួញជួញដូរជិតឆ្ងាយ អាចប្រឈមមុខនឹងការខាតបង់ បាត់ចុងបាត់ដើម។ បញ្ហាឈ្លោះប្រកែកក្នុងគ្រួសារ ឬជាមួយគូស្នេហ៍ នឹងកើតមានឡើង ប្រសិនបើមិនចេះទប់អារម្មណ៍។

ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ឡើងខ្ពស់ត្រដែត ។ លោកអ្នកអាចនឹងទទួលបានឱកាសសម្រាប់ការងារថ្មី តួនាទីថ្មី បើជាអ្នករកស៊ី នឹងមានលុយកាក់ ហូរចូលមិនដាច់។ សម្រាប់រឿងស្នេហា និងគ្រួសារ មានតែភាពផ្អែមល្ហែមជាមួយគ្នា បើជាអ្នកអត់គូរ ឬទើបតែលួចស្រឡាញ់នរណាម្នាក់ អាចចូលទៅសារភាពស្នេហ៍ឥឡូវនេះ ប្រយ័ត្នគេបេះបាត់ ។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ល្អបង្គួរ។ លោកអ្នកនឹងអាចដោះស្រាយបញ្ហាដែលជាបន្ទុកជាយូរមកហើយនោះ បានច្រើន គ្រាន់តែហត់កាយ ហត់គំនិតបន្តិច។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសណាមួយឡើយ ភាពសប្បាយរីករាយ និងស្នាមញញឹម នឹងកើតមាន។

ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់ត្រដែ ។ រាល់សំណើណាមួយរបស់អ្នក នឹងទទួលបានការយល់ព្រម ពីភាគីម្ខាងទៀត ដូច្នេះ គួរតែមានផែនការច្បាស់លាស់នៅក្នុងសំណើ ដើម្បីយកអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជីវិតស្នេហា និងគ្រួសារ មានភាពរលូន ល្អូកល្អិន ពុំមានរកាំរកូសដោយប្រការណាមួយឡើយ។

ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ឡើងខ្ពស់ត្រដែត។ ដ្បិតតែថ្ងៃនេះ អាចមានមនុស្សអាក្រក់មកប៉ុនប៉ង មានគំនិតមិនល្អលើអ្នក តែដោយសារតែរាសីខ្ពស់ នោះអាចនឹងកែប្រែសត្រូវឱ្យក្លាយជាមិត្ត ពិភាក្សាការងារប្រកបដោយភាពរីករាយ ធ្វើការអ្វីក៏ទទួលបានតែលទ្ធផលល្អជានិច្ច ។ ចំពោះរឿងស្នេហា និងគ្រួសារ ក៏ប្រកបតែភាពផ្អែមល្ហែម និងមានស្នាមញញឹមរកគ្នាជានិច្ច។

ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ខ្ពស់ត្រដែត។ លោកអ្នកហាក់ដូចជាកំពុងឈរ នៅលើទីទួលខ្ពស់មួយ ដោយមានការគាំទ្រ និងស្ញប់ស្ញែងពីមនុស្សជុំវិញខ្លួន ។ អ្នកនឹងទទួលបានបទពិសោធថ្មីៗ ល្អៗ ពីថ្នាក់ដឹកនាំ ឬចៅហ្វាយនាយ ហើយបើជាអ្នករកស៊ី ជំនួញជួញដូរតូចធំ  ក៏នឹងទទួលបានលាភសក្ការៈ លុយកាក់ហូរចូលដូចទឹក។ សម្រាប់រឿងគ្រួសារ និងស្នេហា វិញនោះ ក៏មានតែភាពផ្អែមល្ហែម និងឮតែសំឡេងសើចក្អាកក្អាយជានិច្ច ។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំច ថ្ងៃនេះរាសី  ឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានឱកាសបង្កើតមុខរបរថ្មីមួយ ហើយមុខរបរនោះនឹងនាំអ្នកទៅរកភាពរុងរឿងនាពេលអនាគត។ អ្នកជុំវិញខ្លួន នឹងរីករាយដោយសារអ្នក ហើយអាចចាត់ទុកអ្នកជាមនុស្សអស្ចារ្យ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានតែភាពល្អូកល្អិន និងផ្អែមល្ហែមបំផុត។

ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ធា្លក់ចុះ។ ត្រូវប្រុងប្រយ័ត្នប្រសិនបើមានភារកិច្ចត្រូវស៊ីញ៉េ ឬចុះកុងត្រាជាលខិតស្នាម ។ ត្រូវផ្ដាច់ទំនាក់ទំនងជាមួយបុគ្គលដែលអ្នកមិនសូវទុកចិត្ត ព្រោះបុគ្គលនោះគឺជាបុគ្គលដែលព្យាយាមយកកែងចំណេញពីអ្នក។ ចំពោះរឿង គ្រួសារ និងស្នេហា មិនមានភាពប្រះឆា ឬរកាំរកូសឡើយ បើសិនជាចេះផ្ដល់ឱកាស និងចេះយល់នូវពាក្យថា “អណ្ដាតនិងធ្មេញតែងរណ្ដំគ្នា” នោះ៕ 

Powered by Blogger.