ពិ​ធីសូត្រម​ន្តនិងពិ​​សា​អាហា​រសាមគ្គីរបស់​​សមា​គ​ម​សម្ព័ន្ធសារព័​ត៌មា​ន​​ឯករាជ្យអ​បអរ​សា​​ទរបុ​ណ្យចូ​ល​ឆ្នាំថ្មី

ភ្នំពេញ៖រសៀលថ្ងៃទី៩ខែមេសា ឆ្នាំ២០២៣ឯកឧត្តម អ៊ូ វណ្ណាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ អ៊ុំ បុទុមបានអញ្ជើញជាអធិបតីពិធីសូត្រមន្ត របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ នៅទីស្នាក់ការកណ្តាលសមាគម ស្ថិតនៅក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បានរៀបចំកម្មវិធីពិសាអាហារសាមគ្គីរួមគ្នា អមដោយតន្ត្រីច្រៀងរាំ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ហោ វ៉ាន់នី ព្រមទាំងអស់លោក លោកស្រី នាងកញ្ញាជាអនុប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានគណៈកម្មាធិការប្រតិបត្តិ អគ្គលេខាធិការអគ្គលេខាធិការរង ប្រធានការិយាល័យនានា និងសមាជិក សមាជិការបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យជាច្រើនរូបផងដែរ៕

















































Powered by Blogger.