រដ្ឋ​ម​ន្រ្តី​ក្រ​សួ​​ងម​ហាផ្ទៃ​ដឹក​​នាំ​កិ​ច្ចប្រជុំ​ស្តីពី​​ការ​​​លា​ង​លុ​យ​កខ្វក់​ដើម្បី​ធ្វើ​បច្ចុប្បន្នភា​​ព​

 ​​ រដ្ឋ​ម​ន្រ្តី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​(​គ​.​ស​.​ហ​.)សម្តេចស​ ​ខេង​បាន​ដឹក​នាំ​កិច្ចប្រជុំ​ស្ដីពី​ការ​លាង​លុយ​កខ្វក់​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ពី​ម្សិលមិញ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​សម្តេច​ស​ ​ខេង​បាន​ថ្លែង​ថា​ ​ក្នុងរយៈពេល​២​ឆ្នាំ​កន្លងមក​នេះ​​ថ្នាក់​ដឹកនាំ​ចំណុះ​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​បាន​ខិតខំ​បំ​ពេញការ​ងារ​យ៉ាង​ល្អ​ប្រសើរ​ ​ទោះបីជា​កម្ពុជា​ប្រឈម​នឹង​ផល​ប៉ះពាល់​នានា​ដែល​បង្កឡើង​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​និង​មាន​ភាព​មមាញឹក​ក្នុង​ការងារ​ពាក់ព័ន្ធ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក៏ដូចជា​គ្រោះ​ទឹកជំនន់​និង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ ​ព្រមទាំង​កិច្ចប្រជុំ​អន្តរជាតិ​នានា​ក៏ដោយ​។​សម្តេចបាន​បញ្ជាក់​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការសម្របសម្រួល​ថ្នាក់​ជាតិ​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​គឺ​បាន​ទទួល​សមិទ្ធផល​ការងារ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ការ​ឈាន​ទៅ​សម្រេចការ​ដក​កម្ពុជា​ពី​បញ្ជី​ប្រផេះ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ជា​ផ្លូវការ​ដោយ​អង្គការ​ ​FAT​F​។​សម្តេច​និយាយ​ថា​៖​«​ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នេះ​គឺ​មាន​តម្លៃ​ស្មើនឹង​ផ្នែក​មួយ​នៃ​អាយុជីវិត​ជាតិ​រួម​ទាំង​ផ្នែក​សេដ្ឋកិច្ច​​និង​នយោបាយ​ថែមទៀត​»​។​សម្តេចស​ ​ខេង​ ​បាន​ជំរុញ​ឱ្យ​គណៈកម្មាធិការ​សម្រប​សម្រួល​ថ្នាក់​ជាតិ​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​ត្រូវតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​រក្សា​ឱ្យ​បាន​ស្ថានភាព​ល្អ​ប្រសើរ​តាមរយៈ​ការ​រួមគ្នា​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​។​សម្តេច​តែង​ណែនាំ​ដល់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត​និង​នគរបាល​យុត្តិធម៌​ត្រូវ​ចូលរួម​លុបបំបាត់​បទល្មើស​លាង​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​អាវុធ​មហា​ប្រល័យ​ ​ប្រយុទ្ធ​ប្រឆាំង​និង​បង្ក្រាប​បទល្មើស​ជួញ​ដូរ​មនុស្ស​គ្រប់​ទម្រង់​ ​ការ​ផលិត​និង​ចែកចាយ​គ្រឿង​ញៀន​និង​ការ​លេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ជាដើម​។​ខ្មែរ​ថា​ម​ស៍​ មិន​អាច​ទាក់ទង​លោក​ ​ខៀវ​ ​សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ដើម្បី​បញ្ជាក់​បន្ថែម​លើ​រឿង​នេះ​បាន​ទេ​ពីម្សិលមិញ​។​លោក​ ​ជា​ ​ចាន់​តូ ​អនុប្រធាន​អ​ចិន្ត្រៃ​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​បាន​ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​ ​គ​.​ស​.​ហ​.និង​ទិសដៅ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ក្នុង​បេសកកម្ម​ដើម្បី​បញ្ចៀស​កម្ពុជា​មិន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ជី​ប្រផេះ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ជា​ថ្មីទៀត​។​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​អ្នក​នាំ​ពាក្យ​អង្គការ​អាដហុក​គាំទ្រ​និង​កោតសរសើរ​ជា​ខ្លាំង​ពេល​ឃើញ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​លើ​ការ​លុបបំបាត់​និង​ទប់​ស្កាត់​ការ​លាង​លុយ​កខ្វក់​ ​ទោះបីជា​កម្ពុជា​ត្រូវ​បាន​ដកចេញ​ពី​បញ្ជី​ប្រផេះ​ដោយ​អង្គការ​ ​FAT​F​ ​ហើយក៏​ដោយ​។​លោក​បាន​ជំរុញ​បន្ថែម​ថា​​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​រឿង​នេះ​គប្បី​ពង្រឹង​ការ​អនុវត្ត​បន្ថែម​ទៀត​ ​ជាពិសេស​ត្រួត​ពិនិត្យមើល​រាល់​លំ​ហូរ​សាច់ប្រាក់​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ ​ព្រោះ​វា​ជា​ប្រភព​ដែល​នាំ​ដល់​ការ​បង្កើត​ការ​លាង​ស​ម្អា​ត​ប្រាក់​។លោក​និយាយ​ថា​៖​ ​«​ការ​ពង្រឹង​បែប​នេះ​ ​ដើម្បី​ទប់​ស្កាត់​ការ​លាង​លុង​កខ្វក់​ពីសំណាក់​អ្នកមានអំណាច​ឬ​អ្នកមាន​ឥទ្ធិពល​ក្នុង​ការ​លាង​ស​ម្អាត​ប្រាក់​»​។​យោង​តាមច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​និង​ហិប​រ​ញ្ញប្ប​ទាន​ភេរវកម្ម​ ​បាន​ឱ្យ​ដឹង​ថា​ការ​ស​ម្អា​ត​ប្រាក់​ ​គឺ​ការ​បំប្លែង​ឬ​ការផ្ទេរ​ប្រាក់​ដោយ​មិន​ដឹង​ថា​ទ្រព្យសម្បត្តិ​នេះ​ជា​ផល​នៃ​បទល្មើស​ក្នុង​គោលបំណង​បិទបាំង​ឬ​ក្លែង​ប្រភព​ដើម​មិន​ស្រប​ច្បាប់​នៃ​ទ្រព្យសម្បត្តិ​ទាំងនេះ​ឬ​បុគ្គល​ណា​ដែល​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ដើម្បី​ឱ្យ​បុគ្គល​នោះ​គេច​ផុត​ពី​ផលវិបាក​តាម​ផ្លូវច្បាប់​នូវ​សកម្មភាព​របស់​ខ្លួន៕​Khmer Times



Powered by Blogger.