ផ្លូវល្បឿនលឿន​​ខ្សែទី២ភ្នំពេញ-​បាវិតនឹ​ងបើកការ​រដ្ឋានសា​ងសង់នាដើ​ម​ខែមិថុនា

ផ្លូវល្បឿនលឿនខ្សែទី២ភ្នំពេញ-បាវិតតម្លៃប្រមាណ១៦០០លានដុល្លារ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការហើយនាដើមខែមិថុនានេះ ដោយសម្រួលដល់ការតភ្ជាប់ពីប្រទេសចិនមកភូមាមកថៃមកកម្ពុជា និងតទៅប្រទេសវៀតណាមតាមរយៈផ្លូវអាស៊ានលេខ១។

បើយោងតាមការបញ្ជាក់ពីលោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)យានយន្ត សាខាសំរោងអណ្តែត នាព្រឹកថ្ងៃទី ២១ខែមេសា២០២៣នេះថាផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងរាជធានីភ្នំពេញ រហូតដល់ ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នឹងបើកការដ្ឋានសាង សង់ជា ផ្លូវការនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយក្រោមអធិបតីភាព សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។លោកបានគូសបញ្ជាក់ថាផ្លូវល្បឿនលឿននេះមានចំងាយ១៣៨គីឡូម៉ែត្រនិងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយដែលគិតទាំងស្ពាននិងផ្លូវប្រហែលជា៥គីឡូម៉ែត្រហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ១៦០០លានដុល្លារដែលមានទំហំតិច ជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុផងដែរផ្លូវនេះនឹងបញ្ចប់ នៅចុងឆ្នាំ២០២៦ឬដើមឆ្នាំ២០២៧។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងធ្វើឱ្យបានរួចរាល់ដំណាល នឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកម៉ុកបៃ ដើម្បីធ្វើការតភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់កម្ពុជា។បើតាមលោកស៊ុន ចាន់ថុលផ្លូវល្បឿនលឿននេះមានសារៈសំខាន់ ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិនមកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាមតាមរយៈផ្លូវអាស៊ានលេខ១ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិតតាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញនិងអ្នកដំណើរតាំងពីចិនរហូតដល់វៀតណាម អាចឆ្លងកាត់បាន។បើតាមអ្នកជំនាញសេដ្ឋកិច្ចវិញលោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈ មណ្ឌលសិក្សាចិន និង ជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានផ្តល់កិច្ច សម្ភាសន៍ថា លោកយល់ថាកម្ពុជាគួរតែមានផ្លូវល្បឿនលឿនបែបនេះ បន្ថែមទៀត។ ជាពិសេស គឺផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន កម្ពុជាវៀតណាម កម្ពុជាថៃ និងកម្ពុជាឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញពីរោងចក្រសហគ្រាសទៅកាន់ទីផ្សារអន្តរជាតិ កាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃជាងមុន ហើយលោកបណ្ឌិត ក៏ចង់ ឃើញរដ្ឋាភិបាល កែសម្រួលផ្លូវដែកឡើងវិញឱ្យមានភាពល្អប្រសើរផងដែរ ព្រោះអាចធ្វើឱ្យ តម្លៃដើមនៃដឹកជញ្ជូនមានតម្លៃទាប។គួររំលឹកដែរថាថ្មីៗនេះកម្ពុជាទើប នឹងបើកឲ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងនៅកម្ពុជាមានប្រវែង១៦៨គីឡូម៉ែត្រ ចំណាយ ថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារ។ខែមិថុនានេះ ផ្លូវល្បឿនទី២ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត នឹងបើកកាលដ្ឋានសាងសង់ជាផ្លូវការផងដែរ ដោយគ្រោងចំណាយទឹកប្រាក់ ១៦០០លានដុល្លារដោយអាចនឹងបញ្ចប់ការសាងសង់ជាផ្លូវការនាចុងឆ្នាំ២០២៦។ ចំណែកឯផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅសៀមរាប ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សាផងដែរ៕AKP

Powered by Blogger.