ខេត្តកំពត ៖ បន្ទាប់ពីនគរបាលខេត្តកំពតបានឃាត់ខ្លួនលោកឧកញ៉ាជា សារ៉ន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍គ្រុបនិងមនុស្សចំនួន៨នាក់ផ្សេងទៀត កាលពីថ្ងៃទី២២ ខែមេសា ២០២៣ កន្លងពេលថ្មីៗនេះ នៅក្នុងវត្តឈូក ឃុំស្រុកឈូក មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតរួចមក ។
មានប្រជាពលរដ្ឋរាប់ពាន់នាក់ មកពីស្រុកនិងឃុំនានាយកឯកសារ ដែលមានការពាក់ព័ន្ធទិញដីឡូត៍ពីក្រុមហ៊ុនលោកជា សារ៉ន និងពលរដ្ឋខ្លះ បានដាក់លុយរាប់ម៉ឺនដុល្លារឱ្យទៅក្រុមហ៊ុន ជា សារ៉ន ទទួលបានការប្រាក់ និងប្រជាពលរដ្ឋខ្លះទៀតអត់លុយបានយកប្លង់ដីយកទៅដាក់នៅធនាគារឯកជន ហើយយកលុយមកដាក់អោយក្រុមហ៊ុន ដើម្បីទទួលបានការប្រាក់ ។ ពលរដ្ឋដែលអះអាងថា ចាញ់បោកក្រុមហ៊ុនបានកាន់ឯកសារយកមកដាក់នៅស្នងការដ្ឋាន កាលពីព្រឹកថ្ងៃទី២៣-២៤ មេសា ឆ្នាំ២០២៣ ។ប្រជាពលរដ្ឋម្នាក់ឈ្មោះឈន សកល ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិរលួស ឃុំក្រាំងស្នាយ ស្រុកឈូក បាននិយាយនៅមុខស្នងការខេត្តកំពត កាលពីព្រឹកថ្ងៃទី24 ខែមេសាឆ្នាំ2023 ថា បន្ទាប់ពីមានដំណឹងថា លោកជា សារ៉ន ត្រូវបាននគរបាលចាប់ខ្លួន និងក្រុមគូកននោះមានគេប្រាប់ថា បើមានឯកសារច្បាស់លាស់ជាមួយក្រុមហ៊ុនជា សារ៉ន រូតរះមកដាក់នៅស្នងការ ។ពលរដ្ឋរូបនោះបាននិយាយថា ខ្លួនបានយកប្លង់ដីទៅដាក់នៅធនាគារបានប្រាក់ចំនួន2ម៉ឺន2ពាន់ដុល្លារក្នុងកិច្ចសន្យាថា យកមកទិញរថយន្ត ។ ប៉ុន្តែលុយបានមកនោះ មិនបានយកទៅផ្ទះទេ បានត្រឹមតែរាប់ ហើយមានរថយន្តក្រុមហ្ន៊នជា សារ៉ន ចាំដឹកដើម្បីយកប្រាក់ទៅទិញដីឡូត៍បានចំណេញភាគហ៊ុន ។ ពលរដ្ឋដដែលបាននិយាយប្រាប់ថា ខ្លួនបានទទួលលុយជាប្រាក់ការពីក្រុមហ៊ុនជា សារ៉ន ក្នុងមួយខែ៤០០ជាងដុល្លារ តែយកការប្រាក់បានពីក្រុមហ៊ុនបានត្រឹមតែ៦ខែប៉ុណ្ណោះ។![]()
ក្រោយមក ខាងក្រុមហ៊ុនជា សារ៉ន លែងអោយការប្រាក់មកគាត់ ស្រាប់ខាងអនាគារចេញមុខមកទារបំណុលពីគាត់រយៈពេល៦ខែ ។ ឈ្មោះសកលនិយាយថា យើងបានផ្ដិតមេដៃ និងធ្វើកិច្ចសន្យាជាមួយធនាគាររួចអស់ទៅហើយតាមពិតទៅខាងក្រុមហ៊ុន និងបុគ្គលិកធនាគារគេបាននិយាយត្រូវរ៉ូវគ្នាអស់ហើយ ទើបម្នាក់ៗអស់ប្លង់ដីដោយសារចាញ់បោកខាងក្រុមហ៊ុន ។
នគរបាលនៅការិយាល័យព្រម្មាទណ្ឌកំរិតស្រាលស្នងការនគរបាលខេត្តកំពតនិយាយថា ពលរដ្ឋដែលនាំគ្នាយកឯកសារមកដាក់ស្នងការនេះ សុទ្ធតែពាក់ព័ន្ធនិងចំនួនឯកសារមិនទាន់បានដឹងទេ ព្រោះប្រជាពលរដ្ឋកំពង់កាន់ឯកសារមកដាក់ជាបណ្ដើរ៕
Post a Comment