លោករស់ ថុនប្រគល់អំណោយឯកឧត្តមស សុខាជូនពលរដ្ឋនិងរដ្ឋបាលសង្កាត់សង្ឃ័រខេត្តស្វាយរៀង
ស្វាយរៀង៖នៅព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០២៣នេះលោកវេជ្ជបណ្ឌិតរស់ ថុនប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង និងក្រុមការងារបាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៣គ្រួសារ ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោកវេជ្ជបណ្ឌិត រស់ ថុន និងក្រុមការងារ ប្រគល់ជូនពលរដ្ឋទាំង ៣គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ ថវិកាចំនួន ២០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ២យួរ ទឹកត្រី ចំនួន ១យួរ និងទឹកស៊ីអ៊ីវ ចំនួន ១យួរ។ក្នុងឱកាសនោះដែរក្រុមការងារ ក៏បានប្រគល់ថវិកាចំនួន ៦០ម៉ឺនរៀលរបស់ឯកឧត្តម ស សុខា និងលោកជំទាវដល់រដ្ឋបាលសង្កាត់សង្ឃ័រសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃផងដែរ៕សេង បូលីន
Post a Comment